រដ្ឋមន្រ្តីឧស្សាហកម្មណែនាំរោងចក្រ សហគ្រាស អនុវត្តនូវបច្ចេកទេស ដើម្បី​ពង្រឹង​សុវត្ថិភាព​ឧស្សាហកម្ម

2026/02/02 08:48:14 pm        247

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុង​ត្រួស​ត្រាយ​អនាគ​ត​នៃ​ការ​អភិវឌ្ឍ​ឧស្សាហក​ម្មកម្ពុជា ដោយតម្រង់ទិសឱ្យរោងចក្រ សហគ្រាស និងសិប្បកម្ម រៀបចំ​ប្លង់​បច្ចេក​ទេស ការពារសុវត្ថិភាព និងគ្រប់គ្រងហានិភ័យ ដើម្បីពង្រឹង សុវត្ថិភាពឧស្សាហកម្ម។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើក​ឡើង​នៅ​ក្នុងសិក្ខាសាលា ផ្សព្វផ្សាយ ស្តីពីការដាក់​ឱ្យ​អនុវត្ត​គោល​ការណ៍​ណែនាំ​ប្លង់​បច្ចេក​ទេស​រោង​ចក្រ និងសិប្បកម្ម និងការគ្រប់គ្រងហានីភ័យរោងចក្រ និង សិប្បកម្ម នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ​២០២៦ នេះថា ទាក់ទិនការផ្សព្វផ្សាយរបស់ក្រសួង លើគោលការណ៍ណែនាំទាំងនេះ ត្រូវ​បាន​រៀប​ចំ ឡើងដើម្បីត្រួសត្រាយអនាគត នៃការអភិវឌ្ឍឧស្សាហកម្មកម្ពុជា ដោយតម្រង់​ទិស​ឱ្យ​រោង​ចក្រ សហគ្រាស និងសិប្បកម្មរៀបចំប្លង់បច្ចេកទេស ការពារសុវត្ថិភាព និងគ្រប់គ្រងហានិភ័យ ដូច​ជា​ការបង្ការអគ្គិភ័យ ការកាត់បន្ថយការបំពុល និងការគ្រប់គ្រងសំណល់ ឧស្សាហកម្ម តាម​និយាម​របស់ជាតិ និងឧត្តមានុវត្តន៍ជាអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ប្លង់បច្ចេកទេសរោងចក្រដែលបានគិតគូរ និងរៀប​ចំ​គ្រប់​ជ្រុង​ជ្រោយ ​គឺជាខែលការពារដំបូង បំផុតដែល​មិន​ត្រឹម​តែ​ជួយប​ង្កើន​ប្រសិទ្ធ​ភាព​ប្រតិបត្តិការ​ប៉ុណ្ណោះ​ទេ ប៉ុន្តែសំខាន់បំផុតនោះ គឺជួយការពារអាយុជីវិតបងប្អូនកម្មករ-យោជិតរបស់យើង។ ប្រកាស​ស្តីពី​ការ​ដាក់ឱ្យអនុវត្តគោលការណ៍ណែនាំប្លង់បច្ចេកទេសត្រូវបានរៀបចំឡើង ដោយផ្អែក​លើ​ច្បាប់ និងបទប្បញ្ញត្តិដែលបានអនុវត្តជាច្រើនទសវត្សរ៍កន្លងមក។ ប្រកាសនេះ កំណត់ប្លង់​បច្ចេក​ទេស​រោង​ចក្រដែលមានឯកសណ្ឋានភាព គ្រប ដណ្តប់លើខ្សែច្រវាក់ផលិតកម្ម គ្រឿងចក្រ-គ្រឿង ម៉ាស៊ីន ប្រព័ន្ធបង្ការអគ្គិភ័យ ច្រកទ្វារជម្លៀសពេលមានអាសន្ន និងលក្ខខណ្ឌ សុវត្ថិភាព​ផ្សេង​ៗ​ទៀត​ ហើយត្រូវបានប្រើជាឯកសារយោងចាំបាច់ សម្រាប់ការស្នើសុំប្រកាសបង្កើតរោងចក្រ បង្កើត​សាខារោងចក្រ ផ្លាស់ប្តូរទីតាំង ពង្រីកខ្សែច្រវាក់ផលិតកម្ម និងវិញ្ញាបនបត្រ​អនុញ្ញាត​ដំណើរ​ការ​រោងចក្រ-សិប្បកម្មជាដើម។

ចំណែកតំណាងរោងចក្រ និងសិប្បកម្ម លើកឡើងផងដែរថា ជុំវិញ​ការ​អនុវត្ត​បច្ចេក​ទេស​សម្រាប់​រោង​ចក្រ និងសិប្បកម្ម នៅកម្ពុជា ឃើញថា មានការអភិវឌ្ឍរីកចម្រើនគួរគត់សម្គាល់ ចំណែក​ការ​ផ្សព្វ​ផ្សាយ​ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំប្លង់ បច្ចេកទេស របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីតម្រង់ទិសបន្ថែម ដល់​រោង​ចក្រ សហគ្រាស ក្នុងការត្រៀមខ្លួនបន្ថែម និងកិច្ចការពារលើសមិទ្ធផលខ្លួនឯង និង​ការ​ចូល​រួមជាមួយសង្គមផងដែរ។

ជុំវិញកិច្ចការខាងលើនេះ, ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញនិងលើកទឹកចិត្តឱ្យម្ចាស់រោងចក្រ សហ​គ្រាស​ទាំង​អស់ ចូលរួមអនុវត្តគោល- ការណ៍ ណែនាំប្លង់បច្ចេកទេសប្រព័ន្ធគ្រប់គ្រងការបំពុល និង​ការ​គ្រប់គ្រងហានិភ័យ ដែលក្រសួងបានដាក់ចេញទាំងនេះ ឱ្យបានខ្ជាប់ខ្ជួន ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ផលិតភាព និងកាត់បន្ថយគ្រោះថ្នាក់ដែលអាចបង្កការខាតបង់ដល់អាយុជីវិត ទ្រព្យ​សម្បត្តិ និងកេរ្តិ៍ឈ្មោះ អាជីវកម្មព្រម​ទាំង​បញ្ចៀស​ការរង​ពិន័យ​ពី​ស្ថាប័ន​មាន​សមត្ថ​កិច្ច​ជាយ​ថា​ហេតុ​៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        26
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        234
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        219

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា

2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm