អគារ​លំនៅឋាន​នៅ​ទីក្រុង Kharkiv ត្រូវ​បាន​បំផ្លាញ​ ខណៈ​ជនភៀសខ្លួន​បន្ត​ចាកចេញ​

2022/03/15 03:11:34 pm        697

​អ៊ុយក្រែន៖ អង្គភាព​សេវា​សង្គ្រោះ​បន្ទាន់​របស់​អ៊ុយ​ក្រែ​នបាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ថា អគារ​លំនៅ​ឋាន​កម្ពស់ ៤​ជាន់​ត្រូវ​បាន​បំផ្លាញ​នៅ​ក្នុង​ទីក្រុង Kharkiv បន្ទាប់ពី​អគារ​នេះ​ត្រូវ​បាន​វាយ​ប្រហារ​តាម​អាកាស​។​

​អនុប្រធាន​អង្គភាព​សេវា​សង្គ្រោះ​បន្ទាន់​នៅ​ទីក្រុង Kharkiv និយាយ​ថា មនុស្ស​ម្នាក់​ត្រូវ​បាន​គេរក​ឃើញ​ស្លាប់​នៅ​ក្រោម​កម្ទេចកំទី ហើយ​ម្នាក់​ត្រូវ​បាន​គេ​ជួយសង្គ្រោះ​។​ ការវាយប្រហារ​នេះ​បាន​កើត​ឡើង​ ខណៈ​រុស្ស៊ី​វាយលុក​ចូល​អ៊ុយ​ក្រែ​ន​បាន​ចូល​ដល់​ថ្ងៃទី១៩​។​ ខណៈ​ការ​ប្រយុទ្ធ​គ្នា​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​កាន់​តែ​ខ្លាំង​ឡើង ជនភៀសខ្លួន​ដែល​ភៀស​ចេញពី​អំពើ​ហិង្សា​បាន​បន្ត​មកដល់​ប្រទេស​ប៉ូឡូញ​កាលពី​ថ្ងៃ​ចន្ទ​។

នៅ​ស្ថានីយ​រថភ្លើង Przemysl ជន​ភៀស​ខ្លួន​ឈ្មោះ Anjela អាយុ ៥៥ឆ្នាំ​មកពី​ក្រុង Poltava និយាយ​ដោយ​ភាព​ក្ដុកក្ដួល​ក្នុង​អារម្មណ៍នៅ​ពេល​អំពាវនាវ​ឱ្យ​អង្គការ​ណា​តូ​ អនុវត្ត​តំបន់​គ្មាន​ការហោះហើរ​លើ​អ៊ុយ​ក្រែ​ន​ ដើម្បី​ឱ្យ​ក្រុម​គ្រួសារ​ដែល​នៅសល់​របស់​គាត់​អាច​រត់​គេច​ខ្លួន​បាន​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        278
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        320
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        300

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm