លោក Medvedev៖ ពិភពលោកកំពុងគ្រោះថ្នាក់ខ្លាំង ប៉ុន្តែរុស្ស៊ី មិនចង់បានជម្លោះសកលទេ

2026/02/02 09:46:57 pm        79

នៅក្នុងសុន្ទរកថាដែលចេញផ្សាយនៅថ្ងៃចន្ទ (២ កុម្ភៈ) នេះ លោក Dmitry Medvedev មន្ត្រីសន្តិសុខជាន់ខ្ពស់នៃវិមានក្រឹមឡាំង បាននិយាយថា ពិភពលោកកំពុងក្លាយជាគ្រោះថ្នាក់ខ្លាំង ប៉ុន្តែរុស្ស៊ី មិនចង់បានជម្លោះសកលទេ ខណៈលោកក៏បានរិះគន់ខ្លាំងៗលើអឺរ៉ុប ជុំវិញសង្រ្គាមនៅអ៊ុយក្រែន។

ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីលើអ៊ុយក្រែន នៅឆ្នាំ២០២២ បានបង្កឱ្យមានការប្រឈមមុខដាក់គ្នាដ៏ធំបំផុតរវាងលោកខាងលិច និងទីក្រុងមូស្គូ ចាប់តាំងពីសង្គ្រាមត្រជាក់មក។ ប្រេសិតរបស់ប្រធានាធិបតីអាមេរិក Donald Trump កំពុងព្យាយាមចរចាបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែពុំទាន់មានផ្លែផ្កានៅឡើយ។

លោក Medvedev ដែលធ្លាប់កាន់តំណែងជាប្រធានាធិបតីរុស្ស៊ីពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ បានប្រាប់បទសម្ភាសន៍មួយថា «ស្ថានភាពពិភពលោកមានគ្រោះថ្នាក់ខ្លាំងណាស់ ប៉ុន្តែរុស្ស៊ីមិនចាប់អារម្មណ៍នឹងជម្លោះសកលនោះឡើយ» ដោយបន្ថែមការព្រមានរបស់លោកថា ទោះជាបែបនេះក្ដី «ជម្លោះសកលក៏មិនអាចច្រានចោលបានដែរ»។

សុន្ទរកថានេះកើតឡើងស្របពេលសមរភូមិរវាងទីក្រុងគីវ និងទីក្រុងមូស្គូ នៅតែបន្តយ៉ាងក្ដៅគគុក។ អ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន បានចាត់ទុកសង្គ្រាមដ៏បង្ហូរឈាមនេះ ថាជាការដណ្តើមទឹកដីតាមបែបអធិរាជ ហើយនិយាយថា បើរុស្ស៊ី ឈ្នះនៅអ៊ុយក្រែន នោះថ្ងៃណាមួយខ្លួននឹងវាយប្រហារអង្គការណាតូ។ រុស្ស៊ី ច្រានចោលការអះអាងបែបនេះថាជារឿងមិនសមហេតុផលទាល់តែសោះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        89
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        126
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm