អាកាសធាតុដ៏កំណាចនៅសហរដ្ឋអាមេរិក នៅតែបន្ត បន្ទាប់ពីព្យុះរដូវរងាសម្លាប់មនុស្សជាង ១១០នាក់

2026/02/02 10:21:25 pm        235

ក្រុមព្យាករអាកាសធាតុ បានព្រមានថា ស្ថានភាពត្រជាក់ខ្លាំងនឹងបន្តរហូតដល់ព្រឹកថ្ងៃចន្ទ ទី២ ខែកុម្ភៈ នេះ ពេលវេលានៅសហរដ្ឋអាមេរិក សម្រាប់ផ្នែកដ៏ធំចាប់ពីតំបន់ឆ្នេរឈូងសមុទ្រ រហូតដល់តំបន់ New England ដែលទើបតែជួបប្រទះព្យុះរដូរងាដ៏ខ្លាំងក្លាកាលពីចុងសប្តាហ៍កន្លងទៅ ដោយបាននាំមកនូវព្រិលធ្លាក់ខ្លាំង ការលុបចោលជើងហោះហើររាប់ពាន់ជើង និងខ្យល់កន្ត្រាក់ដ៏បំផ្លិចបំផ្លាញ។

បន្ទាប់ពីនោះ អ្នកឧតុនិយមនិយាយថា សីតុណ្ហភាពនឹងចាប់ផ្តើមកើនឡើងវិញជាលំដាប់ ប៉ុន្តែទុក្ខលំបាកនឹងនៅតែមានសម្រាប់មនុស្សរាប់ម៉ឺននាក់ដែលនៅតែគ្មានអគ្គិសនីប្រើប្រាស់ដោយសារព្យុះទឹកកកកាលពីខែមុន នៅភាគខាងត្បូង។ ចាប់តាំងពីចុងខែមករាមក របាយការណ៍ក្នុងស្រុកបានឱ្យដឹងថា ការស្លាប់ជាង ១១០នាក់ បានកើតឡើងទាក់ទងនឹងបញ្ហាអាកាសធាតុរដូវរងា និងព្យុះ។

អ្នកឧតុនិយមនៃសេវាអាកាសធាតុជាតិអាមេរិក បាននិយាយថា មនុស្សប្រហែល ១៥០លាននាក់ បន្តស្ថិតនៅក្រោមការព្រមានអំពីអាកាសធាតុត្រជាក់ខ្លាំង និងការព្រមានផ្នែកអាកាសធាតុផ្សេងទៀតនៅភាគខាងកើតនៃសហរដ្ឋអាមេរិក នៅបណ្ដារដ្ឋភាគខាងត្បូង រួមទាំងម៉ាសខ្យល់ដ៏ត្រជាក់បំផុតមិនធ្លាប់មានសម្រាប់ភាគខាងត្បូងរដ្ឋ Florida គិតចាប់តាំងពីខែធ្នូ ឆ្នាំ១៩៨៩ មក។

អាកាសធាតុអាក្រក់បានបង្កចលាចលផ្លូវអាកាសយ៉ាងច្រើនដល់ពលរដ្ឋអាមេរិក ដោយយោងតាមស្ថាប័នតាមដានទិន្នន័យជើងហោះហើរ FlightAware បានឱ្យដឹងថា ការលុបចោលជើងហោះហើរលើសពី ២.៨០០ជើង នៅសហរដ្ឋអាមេរិក ត្រូវបានរាយការណ៍កាលពីថ្ងៃសៅរ៍ ដោយមានការរំខានយ៉ាងតិច ១.៨០០ជើងបន្ថែមទៀតកាលពីថ្ងៃអាទិត្យ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        70
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        67
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        66

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm