ពិធីចាប់ត្រីតាមបែបបុរាណឆ្នាំនេះនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំនឹងធ្វើនៅថ្ងៃទី១៤ខែកុម្ភៈ

2026/02/02 10:21:32 pm        339

ត្បូងឃ្មុំ ៖ ក្រោយចុះពិនិត្យដោយផ្ទាល់ន រមណីយដ្ឋានបឹងត្រពាំងក្រម ស្ថិតនៅក្នុងភូមិសាទុំ ឃុំ​ជាំក្រ​វៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអ​ភិបាល​ខេត្ត​ត្បូ​ង​ឃ្មុំ ​បានសម្រេចយកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ រៀបចំពីធីចាប់ត្រីតាមបែបបូរាណ ដែល​តែង​ប្រារ​ព្ធ​ធ្វើ​ជា​រៀងរាល់ឆ្នាំ នៅបឹងត្រពាំងក្រមនេះ។

ជាមួយការចុះពិនិត្យនេះកឧត្តម ប៉ែន កុសល្យ បានណែនាំដល់អាជ្ញាធរស្រុក និង​កង​កម្លាំង​ទាំង​អស់ ​ត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ ជាពិ​សេស​ការរៀ​ប​ចំ​ចំណត​យាន​យន្ត និងបង្គន់អនាម័យ ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវ​ទេសចរ​ដែល​នឹងមកលេងកម្សាន្តឱ្យបានល្អបំផុត។ ព្រោះនេះជាការលើកស្ទួយវប្បធម៌ និង​រក្សា​នូវ​ប្រពៃណី​ទំនៀមទម្លាប់ បន្សល់ទុកពីបុរាណរបស់ដូនតា នៃប្រជាជន ភូមិសាទុំ ឃុំជាំក្រវៀន ស្រុក​មេមត់ ពិសេស​ក៏​ជា​ការ​រួម​ចំណែកបង្កើន​ស្មារតី​ទេសចរ​ណ៍ក្នុង​ខេត្ត​ត្បូងឃ្មុំឲ្យ​កាន់​តែ​មាន​ភាព​រីក​ចម្រើន​ផង​ដែរ។

ការរក្សា​បាននូវប្រពៃណីចាប់ត្រីតាមបែបបុរាណ ដោយប្រើប្រាស់ឧបករនេសាទ ដូចជា អង្រុត ឈ្នាង ត្រក ​ក្អុះ ជាដើម ដោយមិនអនុញ្ញាត្តិឳ្យប្រើឧបករណ៍ទំនើប ឬល្មើសច្បាប់ឡើយ ដែល​នេះ​គឺជា​ការបង្ហាញពីតម្លៃវប្បធម៌ និងការចេះរស់នៅ​ចុះ​សម្រុង​ជាមួ​យធ​ម្មជា​តិ​រប​ស់​ប្រជា​ជន​ខ្មែរ​គ្រប់​ជំនាន់។ ជាក់ស្តែងពិធីនេះត្រូវបានសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទី ដោយ​ពី​មួយឆ្នាំទៅមួយឆ្នាំមានបងប្អូនប្រជាពលរដ្ឋចូលរួមច្រើនឡើងៗ រួមទាំងជនបរទេសផង ។

សូម​ជម្រាបថា បឹងត្រពាំងក្រម មានផ្ទៃជម្រាលប្រមូលទឹក៣០ហិកតា និងមានបឹងតូចៗ ២០បឹង​ជា​សាខា ព្រមទាំងមានរុក្ខជាតិលិចទឹកជាច្រើនប្រភេទ ហើយជារៀង​រាល់​ដើម​ឆ្នាំ​ក្នុង​អំឡុង​ខែ​កុម្ភៈ ប្រជាពលរដ្ឋនៅទីនេះ តែងតែប្រារព្ធពិធីចាប់ត្រី យកមកចម្អិនហូបជុំគ្នា ដែលជា​ទំនៀម​ទម្លាប់ តាំងពីដើមរហូតមកដល់សព្វថ្ងៃ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋខ្មែរ និងភ្ញៀ​វ​ទេសចរ​អន្តរជា​តិ​អញ្ជើញចូលរួមឲ្យបានច្រើនកុះករ នៅថ្ងៃទី១៤ កុម្ភៈខាងមុខនេះ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        128
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        239
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        235

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm