កីឡាការិនីកាហ្សាក់ស្ថាន Elena Rybakina ក្លាយជាម្ចាស់ជើងឯកអូស្ត្រាលីអូភិន (Australian Open)

2026/02/02 10:27:22 pm        292

កីឡាការិនី Elena Rybakina បានបង្ហាញទម្រង់លេងដ៏អស្ចារ្យ ដោយបានយកឈ្នះកីឡាការិនីលេខ១ពិភពលោក និងភាគច្រើនគិតថាអាចនឹងឈ្នះពាននេះ Aryna Sabalenka ដើម្បីក្លាយជាម្ចាស់ជើងឯកអូស្ត្រាលីអូភិន ចុងសប្ដាហ៍កន្លងទៅនេះ នៅទីក្រុងមែលប៊ន។

ក្រោយចាញ់នៅទីនេះបីឆ្នាំមុន កីឡាការិនីមកពីប្រទេសកាហ្សាក់ស្ថាន Elena Rybakina បានយកឈ្នះគូប្រកួតក្នុងលទ្ធផល ៦ទល់៤ ៤ទល់នឹង៦ និង៦ទល់នឹង៤។

ក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួត កីឡាការិនី Rybakina បញ្ជាក់ថាខ្លួនតែងតែជឿជាក់ថា អាច

ត្រឡប់មកដល់ចំនុចកំពូលវិញ។ តាមពិតទៅយើងមានឡើង មានចុះ។ ហើយធ្លាប់គិតថាមិនអាចមកដល់ចំនុចនេះ ដូចជាឡើងដល់វគ្គផ្ដាច់ព្រ័ត្រ រឺលើកពាននោះទេ ប៉ុន្តែអ្វីៗកើតឡើងដោយការប្រឹងប្រែងមិនបោះបង់។

ចំណែកជើងឯករងកីឡាការិនី Aryna Sabalenka លើកឡើងដែរថាពិតជាខកចិត្តចំពោះខ្លួន​ឯង មានឱកាសតែធ្វើមិនបានល្អ ប៉ុន្តែជារួមខ្លួនធ្វើបានល្អណាស់នៅទឹកដីអូស្ត្រាលីនេះ ហើយដៃគូប្រកួតរបស់ខ្លួនពិតជាល្អជាងខ្លួនមែន។

មួយថ្ងៃក្រោយឈ្នះពាន កីឡាការិនី Elena Rybakina បានកាន់បង្ហាញពាននៅមាត់ទន្លេ Yarraទីក្រុងមែលប៊ន ហើយបញ្ជាក់ថាខ្លួននៅតែមិនជឿថាអាចឈ្នះពាននៅទីនេះ។ ដោយបន្ថែមថា ខ្លួនពិតជារីករាយដែលប្រជាជន

កាហ្សាក់ស្ថានជឿជាក់ និងគាំទ្រខ្លួន ដូច្នោះវាពិតជាមានន័យណាស់ដែលលេងតំណាងឱ្យកាហ្សាក់ស្ថានទាំងមូល ហើយជ័យជំនះក្នុងព្រឹត្តិការណ៍ Wimbledon និង Australian Open នឹងជម្រុញក្មេងៗកាន់តែច្រើនលេងកីឡានេះ។

ក្នុងនាមជាជើងឯកកីឡាការិនី Elena Rybakina ទទួលបានប្រាក់រង្វាន់ជាង៤លានដុល្លារសហរដ្ឋអាមេរិក ខណៈដែលកីឡាការិនី Aryna Sabalenka ទទួលបានប្រាក់រង្វាន់ជាង២លានដុល្លារសហរដ្ឋអាមេរិក៕

 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        118
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        131
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm