កម្ពុជាប្រមូលចំណូលសួយសារអាករពីរ៉ែមាសក្នុងឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤២ពាន់លានរៀល

2026/02/02 10:40:51 pm        427

រារដ្ឋាភិបាលប្រមូលចំណូលពី សួយសារអាករ ពីវិស័យរ៉ែមាស នៅក្នុងឆ្នាំ២០២៥ សម្រេច​បាន​ប្រមាណ ៤២ ពាន់លានរៀល ជាចំណូលដុលគិតជាតម្លៃមាសនៅលើទីផ្សារ ខណៈ​បច្ចុប្បន្ន​វិស័យ​​នេះបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចជាតិ។

តំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើក​ឡើង​ឱ្យដឹងនៅក្នុងវេទិកា សាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់​ហិរញ្ញ​វត្ថុ​សម្រាប់​ការ​គ្រប់គ្រងឆ្នាំ២០២៦ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ថា ជុំវិញអាជីវកម្មរ៉ែមាស គិត​មក​ដល់បច្ចុប្បន្នកម្ពុជា ក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មរ៉ែមាស មានចំនួន ១២ ក្រុមហ៊ុន ក្នុងនោះ មានតែក្រុមហ៊ុន រ៉ឺនេសង់ ខេមបូឌា លីមីតធីត (Renaissance Minerals Cambodia Limited) ដែលធ្វើប្រតិបត្តិការអាជីវកម្ម ធំជាងគេ។

តំណាងអគ្គនាយកដ្ឋានរូបនេះ បានបន្តឱ្យដឹងថា ចំពោះការកំណត់រ៉ែមាសនេះ គឺ​មាន​ប្រភព​ចំណូល​ផ្សេង​ៗពីគ្នា ក្នុងនោះពាក់ព័ន្ធ ចំណូលទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនពន្ធ ចំពោះ​វិស័យ​រ៉ែមា​ស, បើតាមកិច្ចសន្យារវាងរដ្ឋ និងក្រុមហ៊ុនដែលធ្វើអាជីវកម្ម ត្រូវបានកំណត់ សួយ​សារ​អាករ​ចំនួន​ ៣ភាគរយ នៃចំណូលដុល គិតតាមតម្លៃមាសលក់ទីផ្សារ ចំណែកការ​ប្រមូ​ល​ចំណូល​សួយ​សារអាករនៅក្នុងឆ្នាំ២០២៥ អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនពន្ធ ប្រមូល​បាន​ប្រមាណ ៤២ ពាន់លានរៀល ក្នុងនោះបើធៀបនិងឆ្នាំ២០២៤ ឃើញថា​មាន​កំណើន​កើន​ឡើង​គួរ​កត់សម្គាល់។

ជុំវិញក្រុមហ៊ុន រ៉ឺនេសង់, ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើង​ក្នុង​ពិធី​ចុះ​ហត្ថលេខាលើកិច្ចព្រម ព្រៀងវិនិយោគទុនធនធានរ៉ែ ជាមួយ ក្រុមហ៊ុន រ៉ឺនេសង់ ខេមបូឌា លីមីត​ធីត (Renaissance Minerals Cambodia Limited) កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ កន្លង​មក​ថា គិតចាប់ពីពេលដាក់ឱ្យដំណើរការអាជីវកម្មផលិតកម្មរ៉ែមាស ពីឆ្នាំ២០២១ មកដល់​ខែ​វិច្ឆិកា​ ឆ្នាំ២០២៥ , ក្រុមហ៊ុន រ៉ឺនេសង់ ផលិតមាសសុទ្ឋបានសរុបប្រមាណ១៦តោន និងបាន​បង់​សួយ​សារ​អាករជូនរដ្ឋ សរុបចំនួន ២៧,៣ លានដុល្លារអាមេរិក និងចំណូលសារពើពន្ធចំនួន ៩៩,១ លានដុល្លារអាមេរិក ព្រមទាំងផ្តល់ការងារចំនួន ៦៩៧ កន្លែង ដែលក្នុងនោះ បុគ្គលិក​ខ្មែរ​មាន​ចំនួន ៦៤៥ នាក់៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        94
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        80
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm