Djokovic នៅតែមិនអាចឈ្នះ Grand Slam ទី២៥ ខណៈ Alcaraz ឈ្នះជើងឯក Australian Open លើកដំបូង

2026/02/02 10:49:50 pm        271

កីឡាករវាយកូនបាល់អេស្ប៉ាញ Carlos Alcaraz បានក្លាយជាកីឡាករវ័យក្មេងបំផុតដែលឈ្នះជើងឯកគ្រប់ Grand Slam ទាំងអស់ ក្រោយយកឈ្នះ Novak Djokoivc គ្រងជើងឯក​ Australian Open លើកដំបូងក្នុងអាជីព។

ជ័យជំនះនេះដែរមានន័យថា Novak Djokovic បន្តរង់ចាំឈ្នះជើងឯក Grand Slam ទី ២៥ របស់ខ្លួនដើម្បីតាមឱ្យស្មើកំណត់ត្រារបស់កីឡាការិនី Margaret Court របស់អូស្រ្តាលី។

មុនមកដល់វគ្គនេះ Djokovic បានធ្វើឱ្យមានការភ្ញាក់ផ្អើលតាមរយៈការទម្លាក់កីឡាករអ៊ីតាលី Jannik Sinner នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅពេលដែលគ្រប់គ្នាមើលរំលងកីឡាករស៊ែបរូបនេះ។

មកដល់វគ្គផ្តាច់ព្រ័ត្រនេះ ភ្លាមៗ Djokovic បានយកឈ្នះសិតដំបូង ៦-២ ដែលហាក់បង្ហាញពន្លឺឆ្ពោះទៅការប៉ុនប៉ងចង់ឈ្នះជើងឯក Grand Slam ទី ២៥។

យ៉ាងណាក្តី Carlos Alcaraz បានបង្ហាញភាពខ្លាំងរបស់ខ្លួនត្រលប់មកវិញ និងវាយយកឈ្នះ ៣ សិតផ្ទួនៗ ៦-២ ៦-៣ និង ៧-៥ ក្លាយជាជើងឯក Australian Open លើកដំបូង និងជា Grand Slam តែមួយគត់ដែលគេមិនធ្លាប់ឈ្នះពីមុន។

កីឡាករវ័យ ៣៨ ឆ្នាំ Novak Djokovic ភ្លាមៗក៏មានការសោកស្តាយ តែក៏បានបង្ហាញភាពចាស់ទុំ ជាអ្នកកីឡា ក្នុងការអបអរសាទរកីឡាករជំនាន់ក្រោយ Carlos Alcaraz ដែលរំភើបសម្រក់ទឹកភ្នែកទម្រេតខ្លួននៅលើទីលាន។

និយាយក្រោយចប់ការប្រកួត Djokovic មិនអាចប្រាប់ភ្លាមៗបានឡើយថាតើនេះជា Australian Open ចុងក្រោយរបស់គេរឺយ៉ាងណា។

សម្រាប់ Carlos Alcaraz នៅពេលនេះបានក្លាយជាកីឡាករទី ៩ ដែលឈ្នះគ្រប់ Grand Slam ទាំងបួនប្រចាំឆ្នាំរួមមាន Australian Open, French Open, Wimbledon និង US Open និងជាកីឡាករដំបូងដែលធ្វើបានបែបនេះតាំងពី Djokovic ធ្វើបានចុងក្រោយនៅឆ្នាំ​ ២០១៦៕ អត្ថបទ៖នាង សុភាវុធ

 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm