ប្រព័ន្ធផ្សព្វផ្សាយ៖ ស៊ីរីចាប់ផ្តើមដាក់ពង្រាយកងកម្លាំងទៅកាន់ខេត្ត AL-HASAKAH នៅថ្ងៃទី ២ កុម្ភៈនេះ

2026/02/02 11:42:03 pm        63

ដោយដកស្រង់ប្រភពមួយនៅក្នុងក្រសួងមហាផ្ទៃស៊ីរី សារព័ត៌មាន Al Watan បានរាយការណ៍ថា ប្រតិបត្តិការសម្រាប់ការដាក់ពង្រាយកងកម្លាំងសន្តិសុខផ្ទៃក្នុងស៊ីរី នៅក្នុងខេត្តអាល់ហាសាកា (al-Hasakah) ភាគឦសានដែលមានប្រជាជនឃើដរស់នៅ នឹងចាប់ផ្តើម នៅថ្ងៃចន្ទ ទី ០២ ខែកុម្ភនេះ។  

កាសែតនេះ បានរំលឹកថា កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលស៊ីរី និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលដឹកនាំដោយឃើដ គ្រោងនឹងដាក់ពង្រាយរចនាសម្ព័ន្ធអនុវត្តច្បាប់កណ្តាល នៅក្នុងផ្នែកកណ្តាលនៃទីក្រុង Hasakah និងកាមីសលី (Qamishli)។ តំបន់ប្រេងនៅក្នុងទីក្រុង Rumeilan និង al-Sweida ក៏ដូចជាអាកាសយានដ្ឋាន Qamishli និងច្រកព្រំដែនទាំងអស់ នឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល។

ចំពោះទីក្រុង Ain al-Arab ដែលត្រូវបានគេស្គាល់ផងដែរថា កូបានេ (Kobane) នៅលើច្រាំងខាងកើតនៃទន្លេ Euphrates កងកម្លាំងសន្តិសុខស៊ីរី នឹងត្រូវដាក់ពង្រាយនៅទីនោះ បន្ទាប់ពីអង្គភាពឃើដ និងកងកម្លាំងរដ្ឋាភិបាល ចាកចេញពីទីតាំងរបស់ពួកគេ តាមបណ្តោយខ្សែបន្ទាត់ប្រយុទ្ធ។ យោងតាមកាសែត Al Watan ប្រធានមន្ទីរកិច្ចការផ្ទៃក្នុងខេត្តអាឡេប៉ូ លោកវរសេនីយ៍ឯក Mohammed Abdul Ghani កំពុងពិភាក្សាព័ត៌មានលម្អិតអំពីប្រតិបត្តិការនាពេលខាងមុខ ជាមួយ SDF នៅទីក្រុងកូបានេ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        9
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        50
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        52

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm