នាយកដ្ឋានប្រឆាំងគ្រឿងញៀនហ្ស៊កដានី បានចាប់ខ្លួនជនសង្ស័យចំនួន ៣៥នាក់ ទូទាំងប្រទេស ពីបទផលិត ជួញដូរ និងរត់ពន្ធគ្រឿងញៀន ខណៈពេលដែលរឹបអូសបានគ្រឿងញៀន និងអាវុធយ៉ាងច្រើន។
ទីភ្នាក់ងារសារព័ត៌មាន Petra បានរាយការណ៍ថា នាយកដ្ឋានសន្តិសុខសាធារណៈកាលពីថ្ងៃអាទិត្យ បាននិយាយថា ជនសង្ស័យទាំងនេះ មានទំនាក់ទំនងជាមួយករណីឧក្រិដ្ឋកម្មចំនួន ១៣ ដែលពាក់ព័ន្ធនឹងគ្រឿងញៀន និងអាវុធ។
កងកម្លាំងសន្តិសុខ បានធ្វើការឆ្មក់ចាប់ដែលកំណត់គោលដៅទៅលើអ្នកចែកចាយ និងអ្នកប្រើប្រាស់ គ្រឿងញៀន នៅក្នុងខេត្តជាច្រើន រួមទាំងទីក្រុង Ma'an ជាកន្លែងដែលអ្នកចែកចាយចំនួន ១០នាក់ ត្រូវបានចាប់ខ្លួន។

លើសពីនេះ អ្នកចែកចាយពីរនាក់ ត្រូវបានចាប់ខ្លួន នៅក្នុងទីក្រុង Zarqa និងជនសង្ស័យ៤នាក់ ត្រូវបានចាប់ខ្លួន នៅក្នុងទីក្រុង Ajloun។ កងកម្លាំងសន្តិសុខនៅក្នុងស្រុក Shouneh ភាគខាង ត្បូង បានឆ្មក់ចូលទីតាំងចំនួនបី ដោយចាប់ខ្លួនជនសង្ស័យពីរនាក់ដែលពាក់ព័ន្ធនឹងការដាំដុះកញ្ឆា។
នៅទីក្រុងអាម៉ាន់ អាជ្ញាធរបានដោះស្រាយករណីធំៗចំនួន ៧ករណី។ អ្នកជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានចាប់ខ្លួនជាមួយនឹងថ្នាំគ្រាប់ញៀនចំនួន ១៧.០០០គ្រាប់ ម្នាក់ទៀតជាមួយនឹងថ្នាំញៀនផលិតចេញពីគ្រាប់កញ្ឆាចំនួន ចំនួន ១៨ដុំ ហើយអ្នកជួញដូរគ្រឿងញៀនបីនាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីការដេញតាមចាប់ ដោយបានរឹបអូសថ្នាំញៀនផលិតចេញពីគ្រាប់កញ្ឆាចំនួន ៥ដុំ ថ្នាំញៀនមេតំហ្វេតាមីនចំនួន ៥០០គ្រាប់ និងអាវុធមួយដើម៕
