គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស.) បើកកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ និងពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងក្នុងក្របខ័ណ្ឌការងារកែទម្រង់រដ្ឋបាលសាធារណៈ

2026/02/03 01:12:39 am        136

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស.) បានបើកកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើផែនការសកម្មភាពប្រចាំឆ្នាំ ២០២៦ របស់ក្រុមការងារបច្ចេកទេសទាំងបី នៃអនុគណៈកម្មការប្រតិបត្តិនៃ គ.វ.រ. និងអនុគណៈកម្មាធិការទាំងបួននៃ គ.ក.ស. និងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងក្នុងក្របខ័ណ្ឌការងារកែទម្រង់រដ្ឋបាលសាធារណៈ។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. និងវត្តមានចូលរួមពី ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីជំនាញពាក់ព័ន្ធសរុបចំនួន ៤៥នាក់។ 

ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ជូនអង្គប្រជុំថា កិច្ចប្រជុំនាពេលនេះ គឺជាការបន្តអនុវត្តសកម្មភាពគាំទ្រការដ្ឋានកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ជាពិសេស យន្តការការងារដ៏មានប្រសិទ្ធភាពសម្រាប់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ ដែលមានភាពប្រទាក់ក្រឡាគ្នា តម្រូវឱ្យយើងត្រូវធ្វើការក្នុងជវភាពប្រព័ន្ធតួអង្គតែមួយ។ ជាក់ស្ដែង កិច្ចប្រជុំនាព្រឹកនេះប្រព្រឹត្តទៅក្នុងគោលបំណង ដើម្បីកំណត់បញ្ហាប្រឈមនិងដំណោះស្រាយប្រកបដោយនវានុវត្តន៍ស្របទៅតាមស្ថានភាពជាក់ស្ដែង ហើយក៏ដើម្បីពិនិត្យកំណត់សកម្មភាពអាទិភាពលើអាទិភាព ស្វែងរកចំណុចឯកភាពគ្នា និងកំណត់ចំណុចរួមដែលមិនទាន់ឯកភាពគ្នានៅក្នុងសេចក្ដីព្រាងផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ របស់ក្រុមការងារបច្ចេកទេសនីមួយៗ មុនឈានដល់ការពិនិត្យ តម្រង់ទិស និងសម្រេចពី ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។  

ឯកឧត្ដម ឈុន សុជាតិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានធ្វើរបាយការណ៍ពិស្ដារស្ដីពីលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ ដោយរំលេចស្ថានភាពនិងបទពិសោធនៃការអនុវត្តការងារ ជាពិសេសការបន្តគិតគូរអំពីសកម្មភាពការងារនៃគម្រោងរយៈពេលមធ្យមនិងរយៈពេលវែង ដែលត្រូវបន្តអនុវត្តក្នុងឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់។ ឯកឧត្ដមអគ្គលេខាធិការ ក៏បានជម្រាបជូនអង្គប្រជុំ នូវស្ថានភាពនិងផែនការសកម្មភាពនៃការអនុវត្តគម្រោងក្នុងក្របខ័ណ្ឌការងារកែទម្រង់រដ្ឋបាលសាធារណៈ ឆ្នាំ២០២៦ ផងដែរ។ 

បន្ទាប់មក ក្រុមការងារបច្ចេកទេសនីមួយៗបានធ្វើបទបង្ហាញពផែនការសកម្មភាពនិងវឌ្ឍនភាពការងារជូនដល់អង្គប្រជុំ ដើម្បីពិនិត្យនិងពិភាក្សាលើគ្រប់ចំណុច ក្រោយពីចប់បទបង្ហាញនីមួយៗ។ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍តម្រង់ទិសសម្រាប់ការពិភាក្សាលម្អិតលើមតិយោបល់និងសំណើរបស់ក្រុមការងារបច្ចេកទេសនីមួយៗ ដោយបានផ្ដល់នូវគន្លឹះក្នុងការគិតគូរអំពីសកម្មភាពការងារក្នុងក្របខ័ណ្ឌរួម ដែលមានលក្ខណៈជាយុទ្ធសាស្ត្រ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការពិភាក្សានិងរៀបចំជាសកម្មភាពលម្អិតនាពេលបន្តបន្ទាប់ខាងមុខ។ 

សូមជម្រាបជូនថា៖ បទបង្ហាញស្ដីពីផែនការសកម្មភាពរបស់ក្រុមការងារបច្ចេកទេសចំនួនបី ដែលត្រូវបានលើកយកមកពិនិត្យ និងពិភាក្សាមានដូចជា៖ ១) ក្រុមការងារបច្ចេកទេសកែម្អប្រព័ន្ធជ្រើសរើសមន្ត្រី; ២) ក្រុមការងារបច្ចេកទេសលើកកម្ពស់ប្រសិទ្ធភាពការងារ; ៣) ក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធលើកទឹកចិត្តផ្អែកលើសមិទ្ធកម្ម។

គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស.) បើកកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ និងពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងក្នុងក្របខ័ណ្ឌការងារកែទម្រង់រដ្ឋបាលសាធារណៈ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស.) បានបើកកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើផែនការសកម្មភាពប្រចាំឆ្នាំ ២០២៦ របស់ក្រុមការងារបច្ចេកទេសទាំងបី នៃអនុគណៈកម្មការប្រតិបត្តិនៃ គ.វ.រ. និងអនុគណៈកម្មាធិការទាំងបួននៃ គ.ក.ស. និងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងក្នុងក្របខ័ណ្ឌការងារកែទម្រង់រដ្ឋបាលសាធារណៈ។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. និងវត្តមានចូលរួមពី ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីជំនាញពាក់ព័ន្ធសរុបចំនួន ៤៥នាក់។

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        22
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        129
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm