ការស្ទង់មតិ៖ គណបក្ស Tisza បន្តនាំមុខបក្សកំពុងកាន់អំណាច Fidesz របស់មេដឹកនាំហុងគ្រី

2026/02/03 03:06:34 am        64


នៅថ្ងៃចន្ទ (ទី២ ខែកុម្ភៈ ឆ្នាំ២០២៦) ការស្ទង់មតិមួយ បានបង្ហាញថា គណបក្សប្រឆាំងកណ្តាល-ស្តាំនិយម Tisza របស់ប្រទេសហុងគ្រី បន្តការនាំមុខ ៨ភាគរយលើគណបក្សជាតិនិយម Fidesz របស់នាយករដ្ឋមន្ត្រី លោក Viktor Orban កាលពីខែមករា នៅមុនការបោះឆ្នោតសភាដែលគ្រោងធ្វើឡើងនៅថ្ងៃទី១២ ខែមេសា។

លោក Orban កំពុងជួបនឹងបញ្ហាប្រឈមដ៏ធំបំផុត ក្នុងយុទ្ធនាការបន្តការគ្រប់គ្រងរបស់លោក គិតចាប់តាំងពីគណបក្ស Fidesz ទទួលបានជ័យជម្នះ ក្នុងឆ្នាំ២០១០ ទោះបីជាលទ្ធផលនៅតែមិនប្រាកដប្រជាក៏ដោយ។

គណបក្ស Tisza ត្រូវបានដឹកនាំដោយអតីតអ្នកជំនាញ ក្នុងរដ្ឋាភិបាល លោក Peter Magyar ដែលបាននិយាយថា គណបក្សរបស់លោក នឹងប្រឹងដោះស្រាយអំពើពុករលួយ ធ្វើឲ្យមានការបញ្ចេញប្រាក់រាប់ពាន់លានអឺរ៉ូ នៅក្នុងមូលនិធិសហភាពអឺរ៉ុបដែលត្រូវបានបង្កក ដើម្បីជំរុញសេដ្ឋកិច្ច និងធ្វើឲ្យហុងគ្រីឈរយ៉ាងរឹងមាំ នៅក្នុងសហភាពអឺរ៉ុប (EU)។

ការបោះឆ្នោតខែមេសា នឹងមានផលវិបាកយ៉ាងធំធេង សម្រាប់ទាំងអឺរ៉ុប និងកម្លាំងនយោបាយស្តាំនិយមរបស់ខ្លួន។ លោក Orban ដែលជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump តែងតែប៉ះទង្គិចជាមួយ EU ជុំវិញបញ្ហាជាច្រើន ខណៈដែលរក្សាទំនាក់ទំនងស្និទ្ធស្នាលជាមួយរុស្ស៊ី និងរិះគន់អ៊ុយក្រែន។ EU ចោទប្រកាន់លោក Orban ថា បានបំផ្លាញតម្លៃប្រជាធិបតេយ្យ នៅក្នុងប្រទេសហុងគ្រី ជាការលើកឡើងដែលលោកបដិសេធ។

ការស្ទង់មតិចុងក្រោយបង្អស់ ដែលធ្វើឡើង រវាងថ្ងៃទី ២១-២៤ ខែមករា ដោយវិទ្យាស្ថាន Publicus និងចុះផ្សាយដោយសារព័ត៌មាន Nepszava បានបង្ហាញថា ៤៨ភាគរយនៃអ្នកបោះឆ្នោតសម្រេចចិត្តហើយ បានគាំទ្រគណបក្ស Tisza ខណៈពេលដែល ៤០ភាគរយ គាំទ្រគណបក្ស Fidesz ជាកម្រិតដែលមិនផ្លាស់ប្តូរពីខែធ្នូឆ្នាំមុន៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        36
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        106
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm