អ៊ីស្រាអែលរារាំងក្រុមគ្រូពេទ្យគ្មានព្រំដែនពីប្រតិបត្តិការនៅតំបន់ហ្កាហ្សាស្រ្ទីប

2026/02/03 03:16:23 am        90

អ៊ីស្រាអែលនិយាយថា ពួកគេនឹងលុបចោលប្រតិបត្តិការមនុស្សធម៌នៅតំបន់ហ្កាហ្សារបស់ក្រុមគ្រូពេទ្យគ្មានព្រំដែន(MSF) ក្រោយពេលពួកគេពុំបានផ្តល់បញ្ជីឈ្មោះបុគ្គលិកប៉ាឡេស្ទីនរបស់ខ្លួន ធ្វើឲ្យជន ប៉ាឡេស្ទីននៅក្នុងតំបន់រងការឡោមព័ទ្ធមួយនេះ បាត់បង់ជំនួយសង្គ្រោះជីវិតបន្ថែមទៀត ។

កាលពីខែធ្នូ ឆ្នាំ ២០២៥កន្លងទៅ អ៊ីស្រាអែលបានប្រកាសថា ពួកគេនឹងរារាំងអង្គការជំនួយចំនួន ៣៧ រួមទាំងក្រុម MSF ពីប្រតិបត្តិការនៅក្នុងតំបន់ហ្កាហ្សា ចាប់ពីថ្ងៃទី ១ មីនា ឆ្នាំ ២០២៦នេះតទៅ សម្រាប់ការខកខានដាក់ព័ត៌មាននិយោជិកប៉ាឡេស្ទីនរបស់ពួកគេ ធ្វើឲ្យមានការថ្កោលទោសសកលពីអង្គការក្រៅរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ(UN) ។

ក្រសួងកិច្ចការជនភៀសខ្លួន និងប្រយុទ្ធប្រឆាំងពួកយូដា នឹងចាត់វិធានការលុបចោលសកម្មភាពរបស់ក្រុម MSF នៅតំបន់ហ្កាហ្សាស្រ្ទីប ។

ក្រសួងនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការសម្រេចចិត្តនេះ បានធ្វើឡើង បន្ទាប់ពីក្រុម MSF ពុំបានដាក់បញ្ជីឈ្មោះនិយោជិកក្នុងស្រុករបស់ពួកគេ គឺជាតម្រូវការមួយត្រូវអនុវត្តចំពោះអង្គការមនុស្សធម៌ទាំងអស់ដែលប្រតិបត្តិការក្នុងតំបន់ ។

មុននេះពួកគេបានចោទប្រកាន់និយោជិក ២នាក់របស់ MSFថាមានការជាប់ពាក់ព័ន្ធនឹងក្រុមជីវពលហាម៉ាស និងក្រុមអ៊ិស្លាមជីហាដ ដែលអង្គការមួយនេះ ធ្វើការច្រានចោល ។

កាលពីថ្ងៃអាទិត្យម្សិលមិញ ក្រសួងកិច្ចការជនភៀសខ្លួន និងប្រយុទ្ធប្រឆាំងពួកយូដា និយាយថា ក្រុម MSF បានប្តេជ្ញាចិត្តកាលពីដើមខែមករាថា នឹងចែករំលែកបញ្ជីឈ្មោះបុគ្គលិកតាមតម្រូវការរបស់អាជ្ញាធរអ៊ីស្រាអែល ប៉ុន្តែចុងក្រោយពួកគេពុំព្រមធ្វើតាមពាក្យសម្តី ដោយលើកឡើងក្តីបារម្ភពីសុវត្ថិភាពរបស់បុគ្គលិក និងកង្វះការធានាដល់វិធីប្រើប្រាស់ព័ត៌មាន ៕

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        4
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        92
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm