NOCC និង​សហព័ន្ធ​កីឡា​ជាតិ​ទទួល​បាន​កុំព្យូទ័រ ៤៥​គ្រឿង​សម្រាប់​បម្រើ​ការងារ​រដ្ឋបាល​

2022/03/16 05:24:23 pm        170

​អូឡាំពិក៖ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) និង​សហព័ន្ធ​កីឡា​ជាតិបានទទួល​ការឧបត្ថម្ភ​កុំព្យូទ័រ​ចំនួន ៤៥​គ្រឿងពី​ក្រុមហ៊ុន​ឆ្នោត​កីឡា​ជាតិសម្រាប់​បម្រើ​ការងាររដ្ឋបាល ពិសេស​អនុវត្ត​ផែនការ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។ ពិធី​ប្រគល់​-​ទទួល​នេះបានធ្វើ​ឡើង​ក្រោម​វត្តមាន​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២២ ម្សិលមិញ។​

​ឯកឧត្តម វ៉ា​ត់ ចំរើន មានប្រសាសន៍ថា កុំព្យូទ័រ​ទទួលបាន​កា​រ​ឧបត្ថម្ភ​នេះមានតម្លៃ​សរុប​ប្រមាណ ២​ម៉ឺន​ដុល្លារសម្រាប់​ឧបត្ថម្ភ​ដល់​សហព័ន្ធ​កីឡា​ជាតិ​មួយចំនួនដែល​ខ្វះខាត ក៏ដូចជា​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា សម្រាប់​បម្រើ​ការងាររដ្ឋបាល​ផ្សេងៗ អំឡុង​ដំណើរ​ការរៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣។​ ​ឯកឧត្តម​បានចាត់ទុក​ការឧបត្ថម្ភ​នេះ គឺជា​ការរួមចំណែក​ដ៏​សំខាន់​ពី​វិស័យ​ឯកជន ដើម្បី​គាំទ្រ​វិស័យ​កីឡា​ជាតិ ពិសេស​ក្នុង​ដំណើរការ​រៀបចំ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ស្របតាម​យុទ្ធសាស្ដ្រ “​សន្សំសំចៃ តែ​ផ្ដល់នូវ​ភាព​អស្ចារ្យ​ដល់​ព្រឹត្តិការណ៍​ប្រកួត​” ដែល​គណៈកម្មាធិការ​ជាតិ CAMSOC បានដាក់​ចេញ​ក្នុង​មហាសន្និបាតកាលពី​ថ្មីៗ។​ ​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ដដែល​បន្ដថា កុំព្យូទ័រ​ទទួលបាន​ពី​ការឧបត្ថម្ភ​នេះ NOCC នឹង​ផ្ដល់ជូន​ដល់​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់ ដែល​ជាប់​ក្នុងការ​ជ្រើសរើសពេញសិទ្ធិ​សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម។

ឯកឧត្តម​សង្ឃឹមថា ក្រោយ​ទទួលបាន​សម្ភារៈ សហព័ន្ធ​កីឡា​ជាតិនឹង​ប្រើប្រាស់​ជា​ប្រយោជន៍​រួម សម្រាប់​បម្រើការ​ងារ​រដ្ឋ​បាល ការរក្សា​ទិ​ដ្ឋ​ន័យ និង​ឯកសារ​ផ្សេងៗទុកជា​កេរដំណែលក្រោយ​ចប់​ស៊ី​ហ្គេមឆ្នាំ​២០២៣។​ ​លោកស្រី Chen Mengling អគ្គនាយិកា​ក្រុមហ៊ុន​ឆ្នោត​កីឡា​ជាតិបាន​សម្ដែង​នូវ​សេចក្ដី​រីករាយ ដែល​រួមចំណែក​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​សហព័ន្ធ​កីឡា​ជាតិក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡា​ជាតិ ពិសេស​គាំទ្រ​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ហើយ​លោកស្រី​ជឿជាក់​យ៉ាង​មុតមាំ​ថា ក្រុមហ៊ុន​នឹង​បន្ដដំណើរ​ជាមួយ NOCC និង​វិស័យ​កីឡា​ជាតិ​ជា​យូរអង្វែង​បន្ដទៀត​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        157
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        167
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm