សហរដ្ឋអាមេរិកនិយាយថា ក្រុមភ្នាក់ងារអន្តោប្រវេសន៍នឹងពាក់កាមេរ៉ាសុវត្ថិភាពនៅលើខ្លួន

2026/02/03 06:34:52 pm        103

ក្រសួងសន្តិសុខមាតុភូមិអាមេរិកបាននិយាយកាលពីថ្ងៃចន្ទ២កុម្ភៈសប្ដាហ៍នេះ ថា មន្ត្រីសហព័ន្ធនៅទីក្រុង Minneapolis នឹងត្រូវបានបំពាក់ដោយកាមេរ៉ាសុវត្ថិភាពនៅលើខ្លួន បន្ទាប់ពីការបាញ់សម្លាប់បាតុករពីរនាក់ដោយភ្នាក់ងារអន្តោប្រវេសន៍អាមេរិក។

ចំណាត់ការពីរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិលោកស្រី Krisi Noem បានកើតឡើងខណៈក្រុមប្រជាធិបតេយ្យអំពាវនាវឱ្យមានការផ្លាស់ប្តូរឧបករណ៍នេះ និងកំណែទម្រង់ផ្សេងទៀតចំពោះការអនុវត្តច្បាប់អន្តោប្រវេសន៍ ដោយរារាំងមូលនិធិសហព័ន្ធដើម្បីជំរុញការទាមទាររបស់ពួកគេ។ 

រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងបិទទ្វារដោយផ្នែក បន្ទាប់ពីការបរាជ័យក្នុងការចរចាលើកញ្ចប់ចំណាយ ស្របពេលមានការផ្ទុះកំហឹងពីក្រុមប្រជាធិបតេយ្យចំពោះការសម្លាប់បាតុករពីរនាក់ ដែលពលរដ្ឋទាំងពីរនាក់ រស់នៅក្នុងទីក្រុង Midwestern។

លោកស្រី Noem និយាយនៅលើបណ្ដាញសង្គម X ថា ដោយតម្រូវឲ្យចូលជាធរមានភាពភ្លាមៗ ពួកលោកស្រីកំពុងបំពាក់កាមេរ៉ាសុវត្ថិភាពលើមន្ត្រីគ្រប់រូបនៅក្នុងវិស័យនេះនៅទីក្រុង Minneapolis។

លោកស្រីបានបន្ថែមថា ដោយសារមូលនិធិមាន វិធានការកាមេរ៉ាសុវត្ថិភាពនឹងត្រូវបានពង្រីកទូទាំងប្រទេស។

បីថ្ងៃបន្ទាប់ពីការបិទទ្វាររដ្ឋាភិបាលដោយផ្នែក ក្រុមអ្នកប្រជាធិបតេយ្យក្នុងសភាចង់បានការផ្លាស់ប្តូរចំពោះរបៀបដែលក្រសួងសន្តិសុខមាតុភូមិធ្វើសម្រាប់ការបោសសម្អាតអន្តោប្រវេសន៍របស់ខ្លួន ដូចជាការដាក់ពង្រាយកងកម្លាំងប្រដាប់ដោយអាវុធ ម៉ាស់ និងមិនស្គាល់អត្តសញ្ញាណជាច្រើន ដែលជួនកាលឃុំខ្លួនមនុស្សដោយគ្មានដីកា មុនពេលបោះឆ្នោតលើកញ្ចប់ចំណាយ។

កាមេរ៉ាថតជាប់ខ្លួនគឺជាផ្នែកមួយនៃការទាមទាររបស់ក្រុមអ្នកប្រជាធិបតេយ្យ ក៏ដូចជាការហាមប្រាមពាក់ម៉ាស់ និងការទាមទារឲ្យមានដីកាតុលាការមុនពេលចាប់ខ្លួន និងឃុំខ្លួនមនុស្ស៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        45
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        33
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm