ក្រសួងការងារ​នឹង​ធ្វើ​តេស្ត​ជំនាញ​ ដើម្បី​បើក​ច្រក​ឱ្យ​ពលរដ្ឋ​ដែល​មាន​ជំនាញ​ងាយ​ស្រួល​ស្វែង​រក​ការងារ​ធ្វើ

2026/02/03 07:12:35 pm        303

ស្របតាមការយកចិត្តទុកដាក់របស់សម្ដេចនាយករដ្ឋមន្ត្រី ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ នឹងរៀបចំការវាយតម្លៃការសិក្សាពីមុន (RPL) ឬហៅថា ការធ្វើតេស្តជំនាញ ដើម្បី​ផ្ដល់​វិញ្ញា​បន​បត្រ​ទទួលស្គាល់ជំនាញជាផ្លូវការជូនដល់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករមកពីថៃ លើ​វិស័យ​សំណង់ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៦នេះតទៅ។

មានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈនេះ តាមសារអេឡិចត្រូនិក លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា សម្រាប់​ការ​ងារ​ខាង​​លើ​នេះ ប្រជាពលរដ្ឋទាំងអស់ ជាពិសេសបង​ប្អូន​អតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ដែ​ល​មាន​​បទ​ពិសោធន៍ស្រាប់ក្នុងវិស័យសំណង់ ក្រសួងនឹងរៀបចំការវាយតម្លៃការសិក្សាពីមុន (RPL) ដើម្បី​ផ្ដល់វិញ្ញាបនបត្រទទួលស្គាល់ជំនាញជាផ្លូវការលើវិស័យសំណង់ចំនួន ៨មុខជំនាញ ដោយ​ឥត​គិត​ថ្លៃ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៦នេះតទៅ។ ខណៈដែលការងារទាំងនេះ ក្រសួងបាន​រៀប​ចំ​រួច​រាល់ និងរៀបចំឯកសារ និងរង់ចាំការសម្រេចយកថ្ងៃឱ្យទៅប្រឡង RPL ផ្ទាល់តែម្តង។

អ្នកនាំពាក្យ បានបញ្ជាក់ថា RPL ឬក៏ការធ្វើតេស្តវាយតម្លៃទទួលស្គាល់ជំនាញ គឺជា​រឿង​មួយ​មាន​ភាព​ចាំ​បាច់បំផុត ហើយក៏ជាគំនិតផ្តួចផ្តើម ផ្លាស់ប្តូរដោយភ្ជាប់គន្លាតរវាងជំនាញក្រៅផ្លូវការ និង​គុណ​វុឌ្ឍ​ផ្លូវការ ដែលជាដំណើរការនៃវាយតម្លៃ និងបញ្ជាក់​ជំនាញ​ផ្តល់​ជូន​បុគ្គល​ម្នាក់ៗ​ដែល​ទទួល​ស្គាល់​ជាផ្លូវការដោយមិនចាំបាច់សិក្សាឡើងវិញ ដើម្បីបង្កើនលទ្ធភាពការងារ គាំទ្រ​ដល់​ការ​រៀន​សូត្រ​ពេញមួយជីវិត និងការកំណត់បាននូវសុពលភាពនៃកម្លាំងជំនាញផងដែរ។

លោក​បានបន្តទៀតថា ដូច្នេះកម្មវិធីវាយតម្លៃទទួលស្គាល់ជំនាញនេះ និងការ​វាយ​តម្លៃ​ផ្អែក​លើ​សមត្ថ​ភាពទទួលស្គាល់ការសិក្សាដែលមានពីមុន គឺពិតជាជំរើសមួយ​ដ៏​ល្អបំផុតស​ម្រាប់​បង​ប្អូន​កម្មករ​និយោជិត ក៏ដូចជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ដូចជាប្រជា​ពលរដ្ឋ​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ផងដែរ។ សម្រាប់អតីតពលករ គឺក្រសួងផ្តល់ការវាយតម្លៃទៅលើវិស័យសំណង់មុនគេ គឺ​ដើម្បីឱុ្យបងប្អូនមាន​សញ្ញា​បត្រ​បញ្ជាក់​ពី​សមត្ថភាព​ដែល​បាន​ប្រកបរបរ​នៅ​ក្នុង​ប្រទេស​ជិត​ខាង​ជា​ច្រើន​ឆ្នាំម​កហើយ និងដើម្បីឱ្យពួក​គាត់​មាន​សមត្ថ​ភាព​កម្រិត​ណា​នៅ​ក្នុង​វិស័យ​សំណង់​ជំនាញ​៨​មុខ ​មានដូចជា៖ ការលាយបាយ អ, ការបង្គុំដែក និងក្រាលពុម្ពជាដើម ដែលស្ថិត​ក្នុង​ជំនាញ​សំណង់​នេះ​។

បើតាមអ្នកនាំពាក្យ ទីតាំងដែលនឹងត្រូវរៀបចំប្រឡងមានចំនួន ៨ទីតាំង ស្ថិតនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ អតីត​ពលករ​មក​ពី​ថៃ អ្នកដែលចង់បានសញ្ញាបត្រ ឬមានជំនាញរួចហើយប៉ុន្តែមិនទាន់មានសញ្ញាបត្រ មិន​ទាន់​មាន​ការ​បញ្ជាក់ជាដើម ដើម្បីជាស្ពានក្នុងការបង្ហាញពីគុណវុឌ្ឍរបស់ខ្លួន ឬជាការបង្ហាញ​ពី​សមត្ថ​ភាព​របស់​ខ្លួន ក៏ដូចជា​ដើម្បី​ទាម​ទារ​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​ការងារ​ដើម្បី​ទទួល​បាន​ប្រាក់​បៀវត្សរ៍​កាន់​តែខ្ពស់ ក៏ដូចជាដើម្បីទទួលបានតំណែងល្អជាដើម សូមអញ្ជើញចូល​រួម​ធ្វើ​តេស្ត​សមត្ថ​ភាព​នេះបានជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬទាក់ទងតាម​រយៈ​លេខ​១២៩៧ ដើម្បីទទួលបានព័ត៌មានកាន់តែលម្អិត៕ អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm