គណៈកម្មការ​ផ្សព្វផ្សាយ និង​ព័ត៌មាន​របស់ CAMSOC ត្រូវ​បាន​កែសម្រួល​សមាសភាព​ដឹកនាំ

2022/03/16 05:34:05 pm        166

​ស៊ី​ហ្គេម៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បានធ្វើការ​កែ​សម្រួល​សមាសភាព​ដឹកនាំនៃ​គណៈកម្មការ​ផ្សព្វផ្សាយ និង​ព័ត៌មាន ដោយ​ប្រគល់​ភារកិច្ច​ដល់​ឯកឧត្តម ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍នៃ​ក្រសួង​ព័ត៌មាន​វិញ បន្ទាប់ពី​ឯកឧត្តម ជា ច័ន្ទ​បរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន មមាញឹក​នឹង​ការងារ​មិនអាច​បន្ដ​បំពេញការងារ​ទៀត​បាន។​

​ការបង្ហាញ​នូវ​សមាសភាព​ដឹកនាំ​របស់​គណៈកម្មការ​ផ្សព្វផ្សាយ និង​ព័ត៌មាននៃ​គណៈកម្មាធិការ​ជាតិ CAMSOC នេះ បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍​របស់​គណៈអចិន្ដ្រៃយ៍ CAMSOC ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជាកាល​ពី​ល្ងាច​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២២។ ក្នុងនោះ​ក៏មាន​ការពិនិត្យ​វឌ្ឍនភាព​របស់​គណៈកម្មកា​រ​ទីលាន​ផងដែរ។​ ​ក្រោយ​ចប់​កិច្ចប្រជុំ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា គណៈកម្មការ​ផ្សព្វផ្សាយ និង​ព័ត៌មាន បានរៀបចំ​កែ​សមាសភាព​ដឹកនាំ​ឡើងវិញ ដោយសារ​ឯកឧត្តម ជា ច័ន្ទ​បរិបូរណ៍ ប្រធាន​គណៈកម្មការ​មុនមាន​ការងារ​មមាញឹក និង​រវល់​ការងារ​ផ្សេងៗ ក៏​ផ្ទេរ​ការងារ​នេះ​មក​ឲ្យ​ឯកឧត្តម ផុស សុវណ្ណ ហើយ​ឯកឧត្តម ខៀវ កញ្ញា​រី​ទ្ធ រដ្ឋមន្ដ្រក្រសួង​ព័ត៌មានក៏បាន​ឯកភាព​ផងដែរ ដើម្បី​ដាក់ចេញ​នូវ​គោលការណ៍​ការងារ​មួយចំនួនក្នុងការ​ជំរុញ និង​បំផ្ទុះ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។​​

​ចំពោះ​សមាសភាព​ដឹកនាំ​របស់​គណៈកម្មការ​ផ្សព្វផ្សាយ និង​ព័ត៌មានដែល​ត្រូវបានធ្វើ​ការកែសម្រួលរួមមាន​ឯកឧត្តម ផុស សុវណ្ណ ជា​ប្រធាន រួមជាមួយ​អនុប្រធាន ៤​រូបគឺមាន​ឯកឧត្តម ឃឹម វុទ្ធី​, ឯកឧត្តម ថាច់ ផា​ណា​រ៉ុង​, ឯកឧត្តម អ៊ុក វណ្ណឌី និង​ឯកឧត្តម វេ​ង សុខ​ហេង។ រីឯ​សមាជិក​មាន ៩​រូបរួមមាន​ឯកឧត្តម អ៊ុក កំពូល​, ឯកឧត្តម ជ្រឹម ឆេង​លីម​, លោកជំទាវ ឆន ណាវី​, ឯកឧត្តម ថោ សេដ្ឋា​ឧ​ត្ត​ម​, ឯកឧត្តម លន់ ហួរ​, ឯកឧត្តម សាន ពុទ្ធា​រី​, ឯកឧត្តម ប្រាក់ ម៉ៅ​ម៉ូ​លីន​, លោក ឈន វិបុល និង​ឯកឧត្តម ជា វុ​ឌ្ឍី៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm