ការកាត់ជំនួយ និងអាកាសធាតុត្រជាក់ខ្លាំងបង្កផលប៉ះពាល់ដល់គ្រួសារភៀសខ្លួននៅយេម៉ែន

2026/02/03 07:54:41 pm        152

គ្រួសាររាប់លាននៅក្នុងជំរំភៀសខ្លួនក្នុងប្រទេសយេម៉ែន កំពុងទប់ទល់ទៅនឹងស្ថានភាពត្រជាក់ខ្លាំងនៅក្នុងតង់ដែលផ្តល់ការការពារតិចតួចក្នុងពេលរដូវរងាត្រជាក់ខ្លាំងបំផុតរបស់ប្រទេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយជំនួយអន្តរជាតិខ្វះការផ្គត់ផ្គង់ រាល់ថ្ងៃនៃទុក្ខលំបាកក្លាយជាសមរភូមិថ្មីក្នុងការតស៊ូដើម្បីរស់។

នៅក្នុងតង់រហែកក្នុងជំរំមួយកន្លែងនៅភាគខាងជើងទីក្រុងសាណា អ្នកស្រី Safiya រស់នៅជាមួយក្រុមគ្រួសាររបស់នាងមានសមាជិក១៨នាក់ ដោយទីជម្រកមិនអាចទប់ខ្យល់ឬរារាំងភ្លៀងបានឡើយ ហើយសីតុណ្ហភាពធ្លាក់ចុះនៅពេលយប់បានបន្ថែមទុក្ខលំបាកកាន់តែខ្លាំង។

គ្រួសារដែលបានភៀសខ្លួនដើម្បីស្វែងរកទីសុវត្ថិភាព ពេលនេះប្រឈមនឹងជំងឺផ្តាសាយ។ អ្នកស្រី Safiya ជាម្តាយភៀសខ្លួន បាននិយាយថា យើងរងទុក្ខលំបាកដោយសារភាពត្រជាក់ និងភ្លៀងធ្លាក់។ ប្រសិនបើមានភ្លៀងធ្លាក់ តង់ និងផ្នែកខាងក្នុងនឹងរងផលប៉ះពាល់។ ខ្ញុំមានកូនៗដែលមិនអាចទ្រាំទ្របានហើយអាចនឹងស្លាប់ដោយសារតែត្រជាក់ខ្លាំង ដូច្នេះខ្ញុំដណ្តប់ឲ្យពួកគេដោយថង់ប្លាស្ទិកនៅពេលភ្លៀងធ្លាក់និងត្រជាក់ខ្លាំង។ ពេលខ្លះកន្លែងដេកបានត្រាំក្នុងទឹក។ កន្លែងដែលយើងអង្គុយបានលិចទឹក ហើយកន្លែងដេកនិងភួយក៏សើមអស់។ ជាមួយគ្នានេះ យើងក៏រងទុក្ខលំបាកដោយសារទេភាពស្រេកឃ្លាន និងជំងឺផងដែរ។

ទីភ្នាក់ងារមនុស្សធម៌បាននិយាយថា ប្រជាជនភាគច្រើនដែលភៀសខ្លួននៅក្នុងប្រទេសចំនួន ៤,៥ លាននាក់របស់ប្រទេសយេម៉ែនកំពុងរស់នៅក្នុងជំរំដោយគ្មានសម្លៀកបំពាក់រដូវរងាគ្រប់គ្រាន់ គ្មានភួយ ឬទីជម្រកសមរម្យ។ របាយការណ៍បង្ហាញថា ស្ថានភាពកំពុងកាន់តែយ៉ាប់យ៉ឺននៅក្នុងជំរំចំនួន៤៥កន្លែង នៅទូទាំងខេត្តចំនួន១២ ដោយមានរបាយការណ៍អំពីអ្នកស្លាប់ ជាពិសេសក្នុងចំណោមកុមារ និងមនុស្សចាស់។

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        38
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        44
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី

2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm