កងរក្សាសន្តិភាពUNនៅលីបង់ ថ្កោលទោសការប្រើប្រាស់សារធាតុគីមី ខណៈអ៊ីស្រាអែលបង្កើនការវាយប្រហារ

2026/02/03 09:39:39 pm        242

មនុស្សម្នាក់បានស្លាប់ និង ៨នាក់ រងរបួស ដោយការវាយប្រហាររបស់អ៊ីស្រាអែល នៅភាគខាងជើង និងខាងត្បូងនៃទន្លេ Litani កាលពីថ្ងៃចន្ទ ខណៈដែលអរិភាពប្រឆាំងនឹងលីបង់ កាន់តែខ្លាំងឡើង។ អាជ្ញាធរអ៊ីស្រាអែល បាននិយាយថា ការវាយប្រហារទាំងនោះ បានកំណត់គោលដៅទៅលើ «ហេដ្ឋារចនាសម្ព័ន្ធយោធារបស់ក្រុមហេសបូឡា» ប៉ុន្តែតំបន់លំនៅឋាន ក៏ត្រូវបានវាយប្រហារផងដែរ ដែលបានបណ្តាលឲ្យខូចខាតដល់អគារ និងសង្កាត់មួយចំនួន។

ការកើនឡើងភាពតានតឹងនេះ បានកើតឡើង ចំពេលមានរបាយការណ៍ថា កងកម្លាំងអ៊ីស្រាអែល បាន     បាចសារធាតុគីមី នៅក្នុងតំបន់តាមបណ្តោយខ្សែបន្ទាត់ពណ៌ខៀវ (Blue Line) ដែលបំបែកលីបង់ពីអ៊ីស្រាអែល រួមទាំងដីកសិកម្មលីបង់ ដែលជំរុញឲ្យមានការថ្កោលទោសពីកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅលីបង់ (UNIFIL) និងក្រសួងបរិស្ថានលីបង់។

ក្រសួងបានពិពណ៌នាអំពីហេតុការណ៍នេះថា ជា «ការបំផ្លាញបរិស្ថានដែលមានគោលបំណងបង្កឲ្យប៉ះពាល់ដល់ភាពធន់របស់ប្រជាជនលីបង់ភាគខាងត្បូង»

នៅក្នុងការវាយប្រហារមួយកាលពីថ្ងៃចន្ទ យានដ្រូនអ៊ីស្រាអែលមួយគ្រឿង បានវាយប្រហាររថយន្តមួយគ្រឿង នៅក្នុងទីក្រុង Ansariyeh ក្នុងតំបន់ Zahrani នៃស្រុក Sidon ហើយបានសម្លាប់មេបញ្ជាការប្រចាំតំបន់របស់ក្រុមហេសបូឡា គឺលោក Abbas Ghadboun។ នេះបើយោងតាមសារពីក្រុមនេះដែលបានប្រកាស និងកាន់ទុក្ខការស្លាប់របស់លោក។

ក្រសួងសុខាភិបាលលីបង់ បាននិយាយថា ជនស៊ីវិល ៤នាក់ បានរងរបួស ក្នុងអំឡុងពេលហេតុការណ៍នេះ។ អ៊ីស្រាអែលបាននិយាយថា ប្រតិបត្តិការរបស់ខ្លួននៅក្នុងតំបន់នោះ បានកំណត់គោលដៅទៅលើ     «ក្រុមភេរវករហេសបូឡា»៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        59
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        57
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        55

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm