ប្រដាល់​សកល​បង្ហាញ​កីឡាករ​ជម្រើស​ជាតិ ៣​រូប​ត្រូវ​ចេញទៅ​ហាត់​នៅ​ថៃ​ត្រៀម​ស៊ី​ហ្គេម

2022/03/16 05:58:52 pm        162

​ប្រដាល់​សកល៖ សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជាបានបង្ហាញ​បេក្ខភាព​គ្រូបង្វឹក និង​កីឡាករ​ជម្រើសជាតិដើម្បី​បញ្ជូនទៅ​បោះជុំរុំ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ ដើម្បី​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ប្រទេស​វៀតណាម​ហើយ ដោយ​ការបោះ​ជុំរុំ​នេះមាន​រយៈពេល​ជិត ១​សប្ដាហ៍ពីថ្ងៃ​ទី​២៦ ដល់​ថ្ងៃទី​៣១ ខែមីនា​ខាងមុខ។​

​លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​បាន​បញ្ជាក់ថា ការបោះ​ជុំរុំ​ហ្វឹកហាត់​នៅ​ថៃ​នេះមាន​កីឡាករ ៣​រូបរួមមាន​កីឡាករ សៅ រង្ស៊ី ប្រភេទ​ទម្ងន់ ៥៧​គីឡូក្រាម​, កីឡាករ ទូច ដេវីត ប្រភេទ​ទម្ងន់ ៦០​គីឡូក្រាម និង​កីឡាករ វី សុ​ភ័ស ប្រភេទ​ទម្ងន់ ៦៩​គីឡូក្រាមរួមជាមួយ​គ្រូបង្វឹក​ម្នាក់ដែល​ត្រូវ​ដឹកនាំគឺ​លោក ជ័យ ណា​រ៉ា។​ ​លោក​បន្ដថា ការបោះ​ជុំ​រុំហ្វឹកហាត់​នេះ ម្ចាស់ផ្ទះ​ថៃគឺជា​អ្នក​ឧបត្ថម្ភ​ថ្លៃ​សំបុត្រ​យន្ដហោះ ការហូបចុក និង​ស្នាក់នៅ គ្រា​ដែល​អនុប្រធាន​សហព័ន្ធលោក ខេ​ស៊ី បា​ណេ​ត បាន​ឧបត្ថម្ភ​លើ​ថ្លៃ​ទិដ្ឋាការ ការទិញ​ធានារ៉ាប់រង​ដល់​កីឡាករ និង​ការពិនិត្យ​សុខភាព​សម្រាប់​ចូលរួម​ការប្រកួត​ជាដើម។​ ​ក្រៅពី​ការហ្វឹកហាត់ កីឡាករ​ប្រដាល់សកល​ជម្រើសជាតិ​កម្ពុជាក៏​នឹង​ទទួលបានឱកាស​ចូលរួម​ប្រកួត Thailand Open International Boxing Tournament 2022 នៅ​ខេត្ត Phuket ចាប់ពី​ថ្ងៃទី​០១-១០ ខែមេសា ដើម្បី​ពង្រឹងសមត្ថភាព​មុន​ត្រឡប់មក​កម្ពុជា និង​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមនៅ​វៀតណាមផងដែរ។​

​លោក ប៊ុ​យ សុ​ភ័​ណ្ឌ បាន​ចាត់ការ​បោះជុំរុំ​ហ្វឹកហាត់ និង​ការប្រកួត​នេះគឺជា​ឱកាស​ដ៏​សំខាន់ សម្រាប់​ក្រុម​ជម្រើសជាតិ​ប្រដាល់សកល​ក្នុងការ​ពង្រឹង និង​វាស់វែង​កម្រិត​បច្ចេកទេស​របស់ខ្លួន ដើម្បី​ត្រៀមលក្ខណៈ​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេមនៅ​វៀតណាម ដែល​ត្រូវ​ប្រកួត​ពីថ្ងៃ​ទី​១៦ ដល់​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២២។​ ​គួរ​ដឹងថា សម្រាប់​ការត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេមនៅ​វៀតណាម សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជាគ្រោង​បញ្ជូន​ក្រុម​ជម្រើសជាតិ​របស់ខ្លួន ៨រូប​ទៅ​ចូលរួមគឺមាន​កីឡាករ ៦​រូប និង​កីឡាការិនី ២​រូប៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        128
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        139
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm