រុស្ស៊ី ត្រៀមខ្លួនសម្រាប់ពិភពលោកថ្មីដែលពុំមានដែនកំណត់នុយក្លេអ៊ែរ ខណៈកិច្ចព្រមព្រៀងជិតផុតកំណត់

2026/02/03 10:31:15 pm        273

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ី បានរាយការណ៍ដោយដកស្រង់សម្ដីមន្ត្រីជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាវុធរបស់រុស្ស៊ី នៅថ្ងៃអង្គារ (៣ កុម្ភៈ) នេះថា ទីក្រុងមូស្គូ បានត្រៀមខ្លួនរួចជាស្រេចហើយ សម្រាប់ការពិតថ្មីនៃពិភពលោកមួយដែលពុំមានដែនកំណត់នៃការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ បន្ទាប់ពីកិច្ចព្រមព្រៀងនុក្លេអ៊ែរ New START ជាមួយអាមេរិក ផុតកំណត់នៅក្នុងសប្តាហ៍នេះ។

ប្រសិនបើទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ពុំបានឈានដល់ការយោគយល់គ្នាទ្វេភាគីនៅនាទីចុងក្រោយណាមួយទេ នោះសន្ធិសញ្ញា New START ដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០១០ ដោយអតីតប្រធានាធិបតីអាមេរិក លោក Barack Obama និងអតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev នឹងផុតកំណត់នៅថ្ងៃទី៥ ខែកុម្ភៈ ដ៏ឆាប់ខាងមុខនេះ។

លោក Sergei Ryabkov អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងជាមន្ត្រីជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាវុធ បាននិយាយថា «កង្វះចម្លើយក៏ជាចម្លើយមួយដែរ» ដោយសំដៅលើអវត្តមាននៃការឆ្លើយតបពីទីក្រុងវ៉ាស៊ីនតោន លើសំណើរបស់រុស្ស៊ី ដើម្បីពង្រីកដែនកំណត់នៃកិច្ចព្រមព្រៀង New START។ មន្រ្តីជាន់ខ្ពស់រូបនេះសង្កត់ធ្ងន់ថា រុស្ស៊ីត្រៀមខ្លួនរួចជាស្រេចសម្រាប់ការពិតថ្មីដែលថា មហាអំណាចនុយក្លេអ៊ែរធំជាងគេទាំងពីររបស់ពិភពលោក ពុំមានដែនកំណត់ជាលើកដំបូងបំផុតក្នុងពេលជាច្រើនទសវត្សរ៍មកនេះ។

កិច្ចព្រមព្រៀងនេះបានដាក់កំហិតអាមេរិក និងរុស្ស៊ី មិនឱ្យពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរលើសពី ១.៥៥០គ្រាប់ឡើយ លើយានដឹកជញ្ជូនចំនួន ៧០០គ្រឿង - គិតទាំងមីស៊ីល យន្តហោះទម្លាក់គ្រាប់បែក និងនាវាមុជទឹក។ អ្នកតស៊ូមតិខាងគ្រប់គ្រងអាវុធ បារម្ភថា មហាអំណាចនុយក្លេអ៊ែរធំជាងគេទាំងពីររបស់ពិភពលោកគឺអាមេរិក និងរុស្ស៊ី នឹងចាប់ផ្តើមពង្រាយក្បាលគ្រាប់យុទ្ធសាស្ត្រលើសពីដែនកំណត់នៃកិច្ចព្រមព្រៀង បន្ទាប់ពីសន្ធិសញ្ញានេះផុតកំណត់នៅថ្ងៃទី៥ ខែកុម្ភៈ ខាងមុខនេះ ដែលជំរុញឱ្យមានការសឹករិចរិលនៃរបបគ្រប់គ្រងអាវុធសកល៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        39
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        39
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm