របាយការណ៍៖ អ៊ុយក្រែន ឯកភាពលើផែនការឆ្លើយតប សម្រាប់ការអនុវត្តបទឈប់បាញ់ណាមួយជាមួយរុស្ស៊ី

2026/02/03 10:35:15 pm        261

កាសែត Financial Times បានរាយការណ៍នៅថ្ងៃអង្គារ (៣ កុម្ភៈ) ដោយដកស្រង់សម្តីប្រភពដែលដឹងពីការពិភាក្សានេះថា អ៊ុយក្រែន បានព្រមព្រៀងជាមួយដៃគូលោកខាងលិចថា ការរំលោភបំពានជាបន្តបន្ទាប់របស់រុស្ស៊ី លើកិច្ចព្រមព្រៀងឈប់បាញ់ណាមួយនាពេលអនាគត នឹងទទួលបានការឆ្លើយតបផ្នែកយោធាដែលមានការសម្របសម្រួលពីអឺរ៉ុប និងសហរដ្ឋអាមេរិក។

របាយការណ៍បានឱ្យដឹងថា ផែនការនេះត្រូវបានពិភាក្សាជាច្រើនលើកច្រើនសារមកហើយនៅក្នុងខែធ្នូ ឆ្នាំមុន និងខែមករា ឆ្នាំនេះ រវាងក្រុមមន្ត្រីអ៊ុយក្រែន អឺរ៉ុប និងអាមេរិក ហើយនឹងពាក់ព័ន្ធនឹងការឆ្លើយតបច្រើនកម្រិត ចំពោះការបំពានបទឈប់បាញ់ណាមួយដែលបានព្រមព្រៀងគ្នាដោយរុស្ស៊ី។

របាយការណ៍បាននិយាយទៀតថា យោងតាមសំណើនេះ ការរំលោភបំពានលើបទឈប់បាញ់ណាមួយពីសំណាក់ភាគីរុស្ស៊ី នឹងជំរុញឱ្យមានការឆ្លើយតបក្នុងរយៈពេល ២៤ម៉ោង ដោយចាប់ផ្តើមជាមួយនឹងការព្រមានការទូត និងប្រសិនបើចាំបាច់ ចាត់វិធានការដោយកងទ័ពអ៊ុយក្រែន ដើម្បីបញ្ឈប់ការរំលោភបំពាន។

របាយការណ៍បន្តថា ប្រសិនបើអរិភាពនៅតែបន្តហួសពីនោះ សំណើនេះនឹងឈានទៅដំណាក់កាលទីពីរនៃអន្តរាគមន៍ដោយប្រើកម្លាំង ចេញពីអ្វីដែលហៅថាសម្ព័ន្ធភាពនៃឆន្ទៈ ដែលរួមមានសមាជិកសហភាពអឺរ៉ុបជាច្រើន និងចក្រភពអង់គ្លេស ន័រវែស អ៊ីស្លង់ និងទួរគី។ សេចក្ដីរាយការណ៍បានបន្ថែមថា ក្នុងករណីមានការវាយប្រហារកាន់តែទូលំទូលាយ ការឆ្លើយតបដែលមានការសម្របសម្រួលដោយកងកម្លាំងគាំទ្រដោយលោកខាងលិច ដែលក៏រួមបញ្ចូលយោធាអាមេរិកផងដែរនោះ នឹងត្រូវធ្វើឡើងក្នុងរយៈពេល ៧២ម៉ោង បន្ទាប់ពីការបំពានបទឈប់បាញ់ដំបូង៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        182
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        222
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        201

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm