ក្រុមហាម៉ាសនិយាយថា ខ្លួនត្រៀមរួចជាស្រេច ដើម្បីប្រគល់រដ្ឋបាលហ្កាហ្សាទៅឲ្យគណៈកម្មាធិការជាតិ

2026/02/03 03:36:51 pm        68

ក្រុមហាម៉ាសបាននិយាយនៅថ្ងៃចន្ទថា ខ្លួនបានបញ្ចប់ការរៀបចំ ដើម្បីប្រគល់ទ្រព្យសកម្មនៃរដ្ឋាភិបាល និងរដ្ឋបាលរបស់ខ្លួន ទៅឲ្យគណៈកម្មាធិការជាតិហ្កាហ្សា ដែលត្រូវបានគេរំពឹងថា នឹងគ្រប់គ្រងតំបន់ហ្កាហ្សា នៅពេលដែលគណៈកម្មាធិការនេះចូលទៅក្នុងទឹកដីតាមរយៈច្រកព្រំដែនរ៉ាហ្វា (Rafah)។

អ្នកនាំពាក្យហាម៉ាស លោក Hazem Qassem បាននិយាយថា ការប្រគល់ នឹងចាប់ផ្តើមភ្លាមៗ នៅពេលដែលគណៈកម្មាធិការនេះ មកដល់តំបន់ហ្កាហ្សា ហើយនឹងត្រូវធ្វើឡើងដោយមានតម្លាភាព និងទូលំទូលាយ នៅគ្រប់វិស័យ។

លោកបាននិយាយថា ស្ថាប័នកម្រិតខ្ពស់មួយ ត្រូវបានបង្កើតឡើង ដើម្បីត្រួតពិនិត្យដំណើរការនេះ រួមទាំងតំណាងនៃក្រុមប៉ាឡេស្ទីន មេដឹកនាំកុលសម្ព័ន្ធ ឥស្សរជនសង្គមស៊ីវិល និងអង្គការអន្តរជាតិ។

លោក Qassem បានជំរុញឲ្យគ្រប់ភាគីទាំងអស់សម្របសម្រួលការងាររបស់គណៈកម្មាធិការ ដោយនិយាយថា វាមានសារៈសំខាន់សម្រាប់ការងើបឡើងវិញរបស់តំបន់ហ្កាហ្សា បន្ទាប់ពីអ្វីដែលលោកបានពិពណ៌នាថា ជា «គ្រោះមហន្តរាយ» ដែលបានបណ្តាលមកពីសង្គ្រាមអ៊ីស្រាអែលរយៈពេលពីរឆ្នាំ។

ទោះជាយ៉ាងណាក៏ដោយ សមាជិកម្នាក់នៃគណៈកម្មាធិការជាតិសម្រាប់ការគ្រប់គ្រងតំបន់ហ្កាហ្សា បាននិយាយថា បញ្ហាបច្ចេកទេសរហូតមកដល់ពេលនេះ បានរារាំងសមាជិកគណៈកម្មាធិការពីការចូលទៅក្នុងតំបន់នេះ តាមរយៈច្រកព្រំដែនរ៉ាហ្វា។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Aed Yaghi បាននិយាយថា គណៈកម្មាធិការសង្ឃឹមថា នឹងមកដល់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ប៉ុន្តែមិនបានបញ្ជាក់លម្អិតអំពីឧបសគ្គនោះទេ។ សមាជិក     គណៈកម្មាធិការម្នាក់ទៀត ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ស្ថាប័ននេះ មិនទាន់មានទីស្នាក់ការកណ្តាល ឬថវិកាប្រតិបត្តិការនៅឡើយទេ។ លោកបាននិយាយថា អគារ ឬដីមួយកន្លែង នៅក្នុងទីក្រុងហ្កាហ្សា អាចត្រូវបានជួល ដើម្បីចាប់ផ្តើមការងារ ហើយថា មិនទាន់ទទួលបានមូលនិធិនៅឡើយទេ៕

អត្ថបទដែលទាក់ទង

សហភាពមីយ៉ាន់ម៉ា និងសហព័ន្ធរុស្ស៊ី ឯកភាពលើសម្ព័ន្ធភាពយោធាថ្មី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ
2026/02/03 08:48:02 pm        1
ប្រេសិតបារាំង៖ ម៉ាឡេស៊ីមានសក្តានុពលក្លាយជាអ្នកឈានមុខគេរបស់សកលលោក ក្នុងការផលិតរ៉ែកម្រ
2026/02/03 08:45:57 pm        1
អង្គភាពឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតរបស់បារាំង ឆែកការិយាល័យបណ្ដាញសង្គម X ខណៈលោក Musk ត្រូវបានកោះហៅ
2026/02/03 08:32:55 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហភាពមីយ៉ាន់ម៉ា និងសហព័ន្ធរុស្ស៊ី ឯកភាពលើសម្ព័ន្ធភាពយោធាថ្មី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ

2026/02/03 08:48:02 pm
​ប្រេសិតបារាំង៖ ម៉ាឡេស៊ីមានសក្តានុពលក្លាយជាអ្នកឈានមុខគេរបស់សកលលោក ក្នុងការផលិតរ៉ែកម្រ
2026/02/03 08:45:57 pm
​អង្គភាពឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតរបស់បារាំង ឆែកការិយាល័យបណ្ដាញសង្គម X ខណៈលោក Musk ត្រូវបានកោះហៅ
2026/02/03 08:32:55 pm
​រុស្ស៊ីត្រៀមខ្លួនរួចរាល់ក្នុងការឆ្លើយតបចំពោះការដាក់ពង្រាយអាវុធណាមួយរបស់អាមេរិកនៅកោះ Greenland
2026/02/03 08:24:53 pm
​WHO អំពាវនាវរក ១ពាន់លានដុល្លារ ដើម្បីតទល់វិបត្តិសុខភាពអាក្រក់បំផុតរបស់ពិភពលោក នៅឆ្នាំ២០២៦
2026/02/03 08:16:25 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/02/03 08:56:38 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/02/01 05:01:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/02/03 02:52:10 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/02/02 07:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am