ព្រឹត្តិការណ៍ភ្នំពេញអន្តរជាតិអាគ័រត្លុង និងអាគ័រត្លុងជើងឯកប្រចាំសាលា ឆ្នាំ២០២៦ កើនឡើងគុណភាពជារៀងរាល់ឆ្នាំ

2026/02/03 11:21:44 pm        381

ព្រឹត្តិការណ៍ភ្នំពេញអន្តរជាតិអាគ័រត្លុង និងអាគ័រត្លុងជើងឯកប្រចាំសាលា ឆ្នាំ២០២៦ ទាក់ទាញបានកីឡាករ កីឡាការិនីខ្មែរ-បរទេសចូលរួមប្រកួតប្រជែងជាង៤០០នាក់ លើ១៣វិញ្ញាសា នេះគឺបង្ហាញថា គុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីចូលរួមប្រកួតកាន់តែកើនឡើងគួរឱ្យកត់សម្គាល់ ជារៀងរាល់ឆ្នាំ។ នេះជាការបញ្ជាក់ពី លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា កាលពីចុងសប្តាហ៍កន្លងទៅ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

លោក ងិន សុខបញ្ញា បានសង្កត់ធ្ងន់ថា ជាការពិត ការប្រកួតពីមួយឆ្នាំទៅមួយឆ្នាំទទួលបានការចូលរួមពីកីឡាករ កីឡារិនីកាន់តែច្រើន ជាក់ស្តែងនៅឆ្នាំ២០២៦ នេះមានការកើនឡើងដែរ ក្នុងនោះកីឡាករ កីឡាការិនីខ្មែរសុទ្ធ កូនកាត់ខ្មែរ-បរទេស និងជាបរទេសរស់នៅ និងបម្រើការងារនៅកម្ពុជា ដោយតាមរយៈការចូលរួមកាន់តែផុសផុលយ៉ាងខ្លាំង។

ជាមួយគ្នានេះ សហព័ន្ធក៏តែងតែសម្លឹងមើលធនធានកីឡាករ កីឡារិនីវ័យក្មេងឆ្នើមៗ ក្នុងគោលដៅប្រមូលចូលក្នុងក្រុមជម្រើសជាតិនាពេលខាងមុខ ដើម្បីសម្រួចគោលដៅត្រៀមឆ្ពោះទៅចូលរួមប្រកួតប្រភេទកីឡាអូឡាំពិកដ៏ពេញនិយមមួយនេះ នៅលើឆាកអន្តរជាតិ ជាពិសេសគោលដៅត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះរបស់កម្ពុជា សម្រាប់ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន ឆ្នាំ២០២៨ និងការធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០៣១ ផងដែរ។

លោកបន្តថា ការប្រកួតកីឡាខាងលើនេះ គឺសម្តៅលើក្មេងៗជាសិស្សសាលា សហព័ន្ធតែងតែសម្លឹងមើលកីឡាករ កីឡាការិនីដែលមានទេពកោសល្យ ជាប់ជាជ័យលាភីយើងអាចផ្តល់ឱកាសឱ្យពួកគាត់ឱ្យជាប់ក្នុងក្រុមជម្រើសជាតិថ្នាល នៅថ្ងៃខាងមុន។ នេះជាផ្លូវត្រូវដើរនៃគោលដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ឆ្នាំ២០៣១ខាងមុខ។

សូមបញ្ជាក់ថា ការប្រកួតនេះមាន២កម្មវិធី គឺការប្រកួតភ្នំពេញអន្តរជាតិអាគ័រត្លុង និងការប្រកួតអាគ័រត្លុងជើងឯកប្រចាំសាលា ឆ្នាំ២០២៦ ប៉ុន្តែសហព័ន្ធបានបែងចែកជាវិញ្ញាសាផ្សេងៗពីគ្នា ក្នុងនោះភ្នំពេញអន្តរជាតិអាគ័ត្លុង សម្រាប់មនុស្សពេញវ័យ ដោយមានវិញ្ញាសាស្តង់ដាលើវិញ្ញាសារត់ប្រណាំង និងហែលទឹក ចម្ងាយឆ្ងាយជាង។ ចំណែកអាគ័ត្លុងជើងឯកប្រចាំសាលា ឆ្នាំ២០២៦ មានវិញ្ញាសាហែលទឹក និងរត់ប្រណាំងដែរ ប៉ុន្តែសម្រាប់កីឡាករ កីឡាការិនីជាសិស្សសាលា មានចម្ងាយខ្លីៗស្របតាមសមត្តិភាព៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm