រដ្ឋមន្ត្រីការបរទេសអង់គ្លេសនិយាយថា ដំណើរទស្សនកិច្ចនៅអេត្យូពី ផ្តោតលើបញ្ហាអន្តោប្រវេសន៍

2026/02/03 11:34:39 pm        58

រដ្ឋមន្ត្រីការបរទេសអង់គ្លេស បាននិយាយថា លោកស្រីនឹងប្រើប្រាស់ដំណើរទស្សនកិច្ចទៅកាន់ប្រទេស   អេត្យូពី ដើម្បីផ្តោតលើវិធានការនានា ក្នុងការទប់ស្កាត់ការកើនឡើងនៃចំនួនជនអន្តោប្រវេសន៍មកពីតំបន់ញកអាហ្វ្រិក(Horn of Africa) ដែលកំពុងស្វែងរកការទៅដល់ចក្រភពអង់គ្លេស។

លោកស្រី Yvette Cooper បានលើកឡើងថា ភាពជាដៃគូបង្កើតការងារ នឹងរារាំងមនុស្សមិនឲ្យចាកចេញពីប្រទេសអេត្យូពី ខណៈដែលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កាន់តែរឹងមាំ គឺមានសារៈសំខាន់ណាស់ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមអ្នករត់ពន្ធ និងបង្កើនល្បឿនការវិលត្រឡប់របស់ជនអន្តោប្រវេសន៍ដែលគ្មានសិទ្ធិស្នាក់ នៅក្នុងប្រទេសអង់គ្លេស។

លោកស្រី Cooper បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យើងកំពុងធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាជំរុញសេដ្ឋកិច្ចនៃការធ្វើទេសន្តរប្រវេសន៍ខុសច្បាប់និងក្រុមឧក្រិដ្ឋជនដែលធ្វើប្រតិបត្តិការ   ទូទាំងពិភពលោក ដោយទទួលបានផលចំណេញពីការជួញដូរមនុស្ស»។

«ការងាររួមគ្នានេះ រួមបញ្ចូលទាំងភាពជាដៃគូថ្មី ដើម្បីកែលម្អពាណិជ្ជកម្ម និងបង្កើតការងារល្អៗរាប់ពាន់កន្លែង នៅក្នុងប្រទេសអេត្យូពី ដើម្បីឲ្យប្រជាជនអាចស្វែងរកជីវិតកាន់តែប្រសើរឡើង នៅក្នុងប្រទេសរបស់ពួកគេ ជំនួសឲ្យការធ្វើដំណើរដ៏គ្រោះថ្នាក់»។

រដ្ឋាភិបាលអង់គ្លេសជាបន្តបន្ទាប់ បានស្វែងរកការដោះស្រាយបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ ដែលជាបញ្ហាមួយដែលបានជួយជំរុញគណបក្សកំណែទម្រង់ចក្រភពអង់គ្លេស ( Reform UK) របស់អ្នកធ្វើយុទ្ធនាការ ប្រជាជននិយម លោក Nigel Farage ឲ្យក្លាយជាគណបក្សនាំមុខគេ ក្នុងការស្ទង់មតិ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        8
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        9
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm