លោក Xi អំពាវនាវឲ្យមាន «ពិភពលោកស្មើភាព និងពហុប៉ូល» ខណៈលោកជួបមេដឹកនាំអ៊ុយរូហ្គាយ

2026/02/03 11:36:37 pm        55

យោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានឲ្យដឹងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃអង្គារ (ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ បានប្រាប់សមភាគីរបស់លោក គឺលោក Yamandu Orsi ថា ប្រទេសចិន និងអ៊ុយរូហ្គាយ គួរតែធ្វើការជាមួយគា្ន ដើម្បីជំរុញឲ្យមាន «ពិភពលោកមួយស្មើភាពគ្នា និងពហុពោលដែលមានសណ្ដាប់ធ្នាប់»។

ការទៅដល់របស់លោក Orsi គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំអាមេរិកខាងត្បូង នៅរដ្ឋធានីរបស់ចិន គិតចាប់តាំងពីសហរដ្ឋអាមេរិកបានលុកលុយប្រទេសវ៉េណេស៊ុយអេឡា កាលពីខែមករា និងបានចាប់ខ្លួនលោកប្រធានាធិបតី Nicolas Maduro អំឡុងការវាយឆ្មក់មួយ។

ដោយមានគោលបំណងកសាងសហគមន៍មួយដែលមានអនាគតរួមគ្នា សម្រាប់មនុស្សជាតិ លោក ស៊ី បានបញ្ជាក់នៅក្នុងការកត់សម្គាល់របស់លោកថា ប្រទេសចិន និងអ៊ុយរូហ្គាយ គួរតែ «ធ្វើការរួមគ្នា ដើម្បីជំរុញពិភពលោកពហុប៉ូលដែលស្មើភាពគ្នា និងមានសណ្តាប់ធ្នាប់ និងសកលភាវូបនីយកម្មសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងផ្តល់ផលប្រយោជន៍ជាសកល»។

កិច្ចប្រជុំនេះបានកើតឡើងបន្ទាប់ពីមានដំណើរទស្សនកិច្ចជាច្រើនបន្តបន្ទាប់គ្នាទៅកាន់ប្រទេសចិន ដោយមេដឹកនាំលោកខាងលិច នៅឆ្នាំនេះ រាប់ចាប់ពីនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer រហូតដល់នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney និងនាយករដ្ឋមន្ត្រីហ្វាំងឡង់ លោក Petteri Orpo។

តាមរយៈការបញ្ចេញមតិយោបល់ នៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក បន្ទាប់ពីលោកទៅដល់ទីក្រុងប៉េកាំង លោក Orsi បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោក ដែលនឹងបន្តរហូតដល់ថ្ងៃទី៧ ខែកុម្ភៈ មានគោលបំណង «ធ្វើឲ្យអ៊ុយរូហ្គាយកាន់តែរឹងមាំ នៅលើឆាកអន្តរជាតិ ហើយបង្កើតឱកាស ការវិនិយោគ និងការអភិវឌ្ឍ»។ ប្រទេសចិនគឺជាគោលដៅធំជាងគេបំផុត សម្រាប់ផលិតផលកសិកម្មរបស់អ៊ុយរូហ្គាយ ចាប់ពីផលិតផលឈើកិន រហូតដល់សណ្តែកសៀង និងសាច់គោ។ អ៊ុយរូហ្គាយមានអតិរេកពាណិជ្ជកម្មចំនួន ១៨៧,១លានដុល្លារ ជាមួយចិន ក្នុងឆមាសទី១ នៃឆ្នាំ២០២៥។ ប្រទេសតំបន់អាមេរិកខាងត្បូងមួយនេះ នាំចូលគ្រឿងចក្រ គ្រឿងអេឡិចត្រូនិក និងសារធាតុគីមីពីចិន៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        9
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        26
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm