ការវិភាគ៖ គណបក្សប្រជាជនដ៏មានប្រជាប្រិយភាពរបស់ថៃ មិនប្រាកដបានឡើងកាន់អំណាចឡើយ ទោះឈ្នះ

2026/02/03 11:45:08 pm        58

អ្នកគាំទ្រវ័យក្មេងរាប់ពាន់នាក់ដែលស្លៀកសម្លៀកបំពាក់ពណ៌ទឹកក្រូច បាននាំគ្នាអបអរសាទរការជួបជុំរបស់គណបក្សនយោបាយដ៏ពេញនិយមបំផុតរបស់ប្រទេសថៃ នៅមុនពេលបោះឆ្នោត នាចុងសប្តាហ៍នេះ ប៉ុន្តែមានមនុស្សតិចណាស់ដែលរំពឹងថា ក្រុមនេះនឹងបានឡើងកាន់អំណាច។

ទោះបីជាគណបក្សប្រជាជន (People’s Party) នាំមុខដាច់ឆ្ងាយនៅក្នុងការស្ទង់មតិ ជាមួយនឹងការសន្យាដោះស្រាយអំពើពុករលួយ និងកែទម្រង់ច្បាប់ប្រមាថព្រះមហាក្សត្រដ៏តឹងរ៉ឹងរបស់ប្រទេសក៏ដោយ ក៏សូម្បីសមាជិកសភាមួយចំនួនរបស់គណបក្សនេះ នៅតែមិនប្រាកដក្នុងចិត្តដែរ។ លោកស្រី Rukchanok Srinork អាយុ ៣១ឆ្នាំ បានប្រាប់សារព័ត៌មាន AFP ថា៖ «ពួកគេនឹងមិនអនុញ្ញាតឲ្យយើងក្លាយជារដ្ឋាភិបាល ឬឡើងកាន់អំណាចងាយស្រួលឡើយ។ វាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេដែលពួកគេនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីរារាំងពួកយើង»។

គណបក្សប្រជាជន គឺជាតំណាងឲ្យក្រុមទម្រង់ថ្មីបំផុតដែលបានឈ្នះការបោះឆ្នោតចុងក្រោយក្នុងឆ្នាំ២០២៣ ដោយបានធ្វើយុទ្ធនាការជាមួយនឹងការសន្យាថា នឹងបន្ធូរបន្ថយច្បាប់ប្រមាថព្រះមហាក្សត្រ កម្រិតឥទ្ធិពលរបស់យោធា និងលុបបំបាត់ភាពផ្តាច់មុខផ្នែកអាជីវកម្មរបស់អ្នកមានឥទ្ធិពល។

គណបក្សនេះបានឈានដល់កិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សភឿថៃ (Pheu Thai) ដែលឈ្នះលំដាប់ទី២ ជាក្រុមរបស់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ដែលឥឡូវនេះកំពុងជាប់ពន្ធនាគារ តែបែរត្រូវបានសមាជិកព្រឹទ្ធសភាតែងតាំងដោយយោធា បដិសេធមិនទទួលយកមេដឹកនាំរបស់បក្សដែលពេលនោះមានឈ្មោះ Move Forward គឺលោក ភីថា លឹមចារ៉ើនរ៉ាត់ (Pita Limjaroenrat) ឲ្យកាន់តំណែងជានាយករដ្ឋមន្ត្រី។

គណបក្សប្រជាជនមានសំឡេងគាំទ្រប្រហែល ១១ភាគរយ នាំមុខលើសគូប្រជែងកៀកបំផុតរបស់ខ្លួន គឺគណបក្សភូមិចៃថៃ (Bhumjaithai) ដែលកំពុងកាន់អំណាច នៅក្នុងការស្ទង់មតិចុងក្រោយដោយស្ថាប័នស្ទង់មតិ NIDA។ ការស្ទង់មតិបានរកឃើញថា ពាក់កណ្តាលនៃយុវជនអាយុពី ១៨ ដល់ ៣៥ឆ្នាំ គាំទ្រគណបក្សនេះ។ ប៉ុន្តែឥទ្ធិពលឥស្សរជនអភិរក្សនិយម នៅតែបន្តក្ដោបក្តាប់អំណាចរបស់ពួកគេលើស្ថាប័នរបស់ថៃ ហើយអ្នកវិភាគភាគច្រើន ជឿជាក់ថា គណបក្សប្រជាជន នឹងមិនអាចបង្កើតរដ្ឋាភិបាលបានឡើយ ទោះបីជាខ្លួនទទួលបានអាសនៈច្រើនបំផុតក៏ដោយ៕

អត្ថបទដែលទាក់ទង

លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        24
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        12
កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm        52

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា

2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm