ចំនួនអ្នកស្លាប់ដោយសារព្រិលធ្លាក់ខ្លាំង នៅជប៉ុន កើនឡើងដល់ ៣០នាក់

2026/02/03 11:53:15 pm        138

ក្រុមមន្ត្រី នៅថ្ងៃអង្គារ (ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦) បានប្រាប់ឲ្យដឹងថា ព្រិលធ្លាក់ខ្លាំងមិនធម្មតា នៅក្នុងប្រទេសជប៉ុន បានរួមចំណែកធ្វើឲ្យមានអ្នកស្លាប់ចំនួន ៣០នាក់ ក្នុងរយៈពេល ២សប្តាហ៍កន្លងមកនេះ ក្នុងនោះរួមមានទាំងស្ត្រីវ័យ ៩១ឆ្នាំម្នាក់ ដែលត្រូវបានគេរកឃើញនៅកប់ក្រោមគំនរព្រិលកម្ពស់ ៣ម៉ែត្រនៅខាងក្រៅផ្ទះរបស់គាត់។

រដ្ឋាភិបាលកណ្តាល បានដាក់ពង្រាយកងទ័ព ដើម្បីជួយប្រជាជននៅតំបន់ Aomori ដែលរងគ្រោះខ្លាំងបំផុត ជាកន្លែងដែលព្រិលកម្ពស់រហូតដល់ ៤,៥ ម៉ែត្រ នៅតែមានពាសពេញដី នៅតំបន់ដាច់ស្រយាលជាច្រើន។

លោកស្រីនាយករដ្ឋមន្ត្រី Sanae Takaichi បានបើកកិច្ចប្រជុំកម្រិតគណៈរដ្ឋមន្ត្រីពិសេសមួយ នាថ្ងៃទី៣ ខែកុម្ភៈនេះ ដើម្បីណែនាំរដ្ឋមន្ត្រីឲ្យធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ដើម្បីទប់ស្កាត់ការស្លាប់ និងគ្រោះថ្នាក់។

ខ្យល់ត្រជាក់ខ្លាំង បានបណ្តាលឲ្យមានព្រិលធ្លាក់ខ្លាំង នៅតាមបណ្តោយឆ្នេរជប៉ុន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយតំបន់ខ្លះឃើញបរិមាណព្រិលធ្លាក់ច្រើនជាងទ្វេដងនៃបរិមាណធម្មតា។ ហើយបើយោងតាមទីភ្នាក់ងារគ្រប់គ្រងអគ្គិភ័យ និងគ្រោះមហន្តរាយ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី២០ ខែមករា ដល់ថ្ងៃទី៣ ខែកុម្ភៈ មនុស្ស ៣០នាក់យ៉ាងតិច បានបាត់បង់ជីវិតដោយសារព្រិលធ្លាក់ខ្លាំង។

អភិបាលតំបន់ Aomori លោក Soichiro Miyashita បាននិយាយកាលបីថ្ងៃទី២ ខែកុម្ភៈថា លោកបានស្នើសុំឲ្យយោធាជប៉ុនផ្តល់ជំនួយសង្គ្រោះបន្ទាន់។ លោកបានប្រាប់ថា លោកបានស្នើសុំឲ្យកងទ័ពជួយមនុស្សចាស់ នៅក្នុងតំបន់ដែលរស់នៅតែម្នាក់ឯង និងត្រូវការជំនួយក្នុងការសម្អាតព្រិល៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        60
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        89
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm