ការនាំទំនិញចេញ-ចូលរវាងកម្ពុជា-រុស្ស៊ី និងអ៊ុយក្រែន នៅតែបន្តសកម្មភាពជាធម្មតា

2022/03/16 06:26:59 pm        554

ភ្នំពេញ៖ គិតរហូតមកដល់ពេលនេះ ទោះបីជាកើតឡើងនូវបញ្ហាជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ីយ៉ាងណាក៏ដោយ ក៏មិនមានផលប៉ះពាល់ដល់ការនាំចេញ-នាំចូល រវាងប្រទេសកម្ពុជា-ប្រទេសអ៊ុយក្រែន និងប្រទេសរុស្ស៉ីទេ ពោលគឺនៅតែបន្តសកម្មភាពជាធម្មតា។ នេះតាមការលើកឡើងរបស់មន្រ្តីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។

នៅក្នុង​សន្និសីទ​កាសែត កាលពីកន្លងទៅនេះនៅរាជធានីភ្នំពេញ ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ​បានមានប្រសាសន៍ថា ជុំវិញ​បញ្ហាសង្គ្រាមរវាងប្រទេសទាំងពីរ រុស្ស៊ី និងអ៊ុយក្រែន ​មិនទាន់ជះផលអាក្រក់ ឬវិជ្ជមាន​មកដល់កម្ពុជាទេ លើកលែងតែតម្លៃប្រេងឥន្ធនៈប៉ុណ្ណោះ ​ដោយសារបញ្ហាទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ី។

ឯកឧត្តម បានបន្តថា មកដល់ពេលនេះ ការនាំទំនិញចេញ-ចូលរបស់​កម្ពុជា​ទៅកាន់ប្រទេសរុស្សី​នៅ​តែធម្មតា ហើយសម្រាប់ប្រទេសអ៊ុយក្រែន ​ក៏នៅតែធម្មតាដូចគ្នា ​និងនៅតែបន្តសកម្មភាពជាធម្មតា ដោយអត់មានប៉ះពាល់នោះទេ។

ជាមួយគ្នានេះ ឯកឧត្តម បានបញ្ជាក់បន្ថែមជុំវិញតម្លៃប្រេងឥន្ធនៈថា កាលពីសប្តាហ៍កន្លងទៅ ប្រេង​ឆៅមានតម្លៃ ១៣១ដុល្លារ ក្នុង១បារ៉ែល​ ហើយសប្តាហ៍បន្ទាប់ថ្លៃ​ ១៤៥ដុល្លារ ក្នុង១បារ៉ែល ហើយ​អាច​បន្តបន្ទាប់ទៀតនឹងឡើងខ្ពស់ជាងនេះ។

ឯកឧត្តម បានបន្ថែមថា បញ្ហានេះ គឺជារឿងមួយដែលរដ្ឋាភិបាលយកចិត្ដទុកដាក់ ​ហើយសង្ឃឹមថា សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន ​នឹងបញ្ចប់ឆាប់ៗ។ដូច្នេះអ្វីៗនឹងត្រឡប់​មករកប្រក្រតីភាព​វិញ​នៅ​ពេល​ឆាប់ៗនេះ។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ​បានឱ្យដឹងថា ​គិតត្រឹមឆ្នាំ២០២១កន្លងទៅ ទំហំពាណិជ្ជកម្មកម្ពុជា-រុស្ស៉ី​ មានចំនួនជាង ៩៤លានដុល្លារ ​កើនឡើងជាង ​៣០លានដុល្លារ បើធៀបនឹងកាលពីឆ្នាំ២០២០ ​ដែលមានជាងមានចំនួនជាង ៦៣លានដុល្លារអាម៉េរិក។

ដោយឡែក ​ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអ៊ុយក្រែន ​កាលពីឆ្នាំ២០២១ ​មាន​ចំនួនជាង ៨.៥៦ លានដុល្លារ ​ក្នុងនោះ​កម្ពុជានាំចេញទៅអ៊ុយក្រែន​ចំនួនជាង ៦លានដុល្លារ និងនាំចូល​ពី​អ៊ុយក្រែន​ចំនួន ២.៤លានដុល្លារ៕អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm