រូបភាពវីដេអូឃ្លីបដែលបានបញ្ចេញនៅថ្ងៃអង្គារនេះ ឃើញអគ្គិភ័យកំពុងឆាបឆេះអគារខ្ពស់នៅក្នុងទីក្រុងគីវ ខណៈរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនលោក Andrii Sybiha និយាយថា រុស្ស៊ីបានវាយប្រហារអ៊ុយក្រែនដោយប្រើប្រាស់យានដ្រូន ៤៥០គ្រឿង និងមីស៊ីលជាង ៦០គ្រាប់ កាលពីយប់កន្លងទៅ ។

ទីភ្នាក់ងាររ៉យទ័រ អាចបញ្ជាក់បានទីតាំងថតវីដេអូ ពីអគារ ប្លង់ផ្លូវ ដែលផ្គូរផ្គងជាមួយជាមួយរូបភាពផ្កាយរណបនៅតំបន់នោះ ។
លោក Sybiha បន្តថា ទីក្រុងមូស្គូ រង់ចាំដល់ពេលសីតុណ្ហភាពធ្លាក់ចុះ ទើបបើកការវាយប្រហារលើប្រព័ន្ធថាមពលអ៊ុយក្រែន ។
អភិបាលក្រុងគីវលោក Vitali Klitschko និយាយនៅថ្ងៃអង្គារនេះថា អគាររស់នៅ ១.១៧០ខ្នងនៅក្នុងរដ្ឋធានី គ្មានកម្តៅ ក្រោយការវាយប្រហាររបស់រុស្ស៊ីទាំងយប់លើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ៕
