អ្នកការទូតជាន់ខ្ពស់៖ រុស្ស៊ីត្រៀមខ្លួនរួចជាស្រេច សម្រាប់ពិភពលោកថ្មីគ្មានកម្រិតនុយក្លេអ៊ែរ

2026/02/04 02:39:45 am        112


អ្នកត្រួតពិនិត្យអាវុធរបស់ទីក្រុងមូស្គូ បាននិយាយនៅថ្ងៃអង្គារ (ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦) ថា រុស្ស៊ីត្រៀមខ្លួនរួចជាស្រេច សម្រាប់ការពិតថ្មីនៃពិភពលោកមួយដែលគ្មានការកម្រិតការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី បន្ទាប់ពីសន្ធិសញ្ញា New START ផុតកំណត់នៅសប្តាហ៍នេះ។

ប្រសិនបើមិនមានការដល់ឈានដល់ការយោគយល់គ្នានៅនាទីចុងក្រោយទេនោះ ភាគីទាំង២ នឹងត្រូវទុកឲ្យគ្មានការរឹតបន្តឹងណាមួយ លើឃ្លាំងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយរបស់ពួកគេ ដែលជាលើកដំបូងក្នុងរយៈពេលជាងកន្លះសតវត្សរ៍ នៅពេលដែលសន្ធិសញ្ញា New START ផុតកំណត់នៅថ្ងៃព្រហស្បតិ៍នេះ។

ក្នុងអំឡុងពេលធ្វើទស្សនកិច្ច នៅទីក្រុងប៉េកាំង ប្រទេសចិន សម្រាប់ «ការពិគ្រោះយោបល់ស្ថិរភាពយុទ្ធសាស្ត្រ» អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov ដែលត្រួតពិនិត្យបញ្ហាគ្រប់គ្រងអាវុធ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីថា៖ «នេះគឺជាពេលវេលាថ្មី ការពិតថ្មី យើងបានត្រៀមខ្លួនរួចហើយ»។

សន្ធិសញ្ញា New START ដែលកំណត់ការដាក់ពង្រាយចំនួនក្បាលគ្រាប់យុទ្ធសាស្ត្រឲ្យនៅត្រឹម ១.៥៥០គ្រាប់ ត្រូវបានចុះហត្ថលេខានៅឆ្នាំ២០១០។

នៅក្នុងការអត្ថាធិប្បាយទៅកាន់សារព័ត៌មាន New York Times កាលពីខែមុន ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់ថា លោកនឹងព្រមឲ្យសន្ធិសញ្ញានេះផុតកំណត់ជាធម្មតា។ ប៉ុន្តែលោកមិនទាន់បានឆ្លើយតបជាផ្លូវការ ចំពោះសំណើរបស់រុស្ស៊ី ដែលស្នើឲ្យបន្តគោរពតាមលក្ខខណ្ឌកម្រិតមីស៊ីល និងក្បាលគ្រាប់នុយក្លេអ៊ែររបស់សន្ធិសញ្ញានេះរយៈពេលមួយឆ្នាំទៀត ដើម្បីទុកពេលធ្វើការ ដើម្បីសម្រេចថា តើត្រូវធ្វើអ្វីបន្ទាប់ពីសន្ធិសញ្ញាផុតកំណត់។

តែយ៉ាងណាក្ដី លោក Ryabkov ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន TASS នៅទីក្រុងប៉េកាំង ដែលបានថា «ការមិនផ្ដល់ចម្លើយ ក៏ជាចម្លើយមួយដែរ»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        87
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        131
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm