អ៊ីស្រាអែល ប្រាប់ប្រេសិតអាមេរិកថា អ៊ីរ៉ង់ទំនងជាមិនគោរពកិច្ចព្រមព្រៀងនុយក្លេអ៊ែរណាមួយនោះទេ

2026/02/04 04:03:40 pm        142

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រាប់បេសកជនពិសេសអាមេរិក លោក Steve Witkoff កាលពីថ្ងៃអង្គារ (៣ កុម្ភៈ) ទីក្រុងតេអេរ៉ង់ ទំនងជាមិនគោរពតាមកិច្ចព្រមព្រៀងណាមួយដែលអាចកើតមាននោះទេ ស្របពេលកិច្ចប្រឹងប្រែងដើម្បីធ្វើឱ្យផ្លូវការទូតរស់រានឡើងវិញលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងសេចក្ដីរាយការណ៍ពីការបន្តកិច្ចចរចាឡើងវិញក្នុងសប្ដាហ៍នេះ។

សេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយថា៖ ក្នុងកិច្ចប្រជុំជាមួយប្រេសិតអាមេរិក លោក Netanyahu «បានបញ្ជាក់យ៉ាងច្បាស់ពីជំហររបស់លោកថា អ៊ីរ៉ង់បានបង្ហាញឱ្យឃើញម្តងហើយម្តងទៀតថា ការសន្យារបស់ខ្លួនមិនអាចទុកចិត្តបានឡើយ»។ ប្រភពពីមន្ត្រីអ៊ីស្រាអែលពីររូប បាននិយាយថា កិច្ចប្រជុំនេះក៏មានការចូលរួមពីប្រធានទីភ្នាក់ងារចារកម្មអ៊ីស្រាអែល លោក David Barnea រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Israel Katz និងមេបញ្ជាការយោធា លោក Eyal Zamir ផងដែរ។

ប្រភពព័ត៌មានអ៊ីរ៉ង់ បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីសប្តាហ៍មុនថា លោកប្រធានាធិបតីអាមេរិក Donald Trump បានកំណត់លក្ខខណ្ឌបីសម្រាប់ការបន្តកិច្ចចរចាឡើងវិញ ដូចជា ទី១គឺការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមត្រូវតែស្មើសូន្យនៅអ៊ីរ៉ង់ ទី២គឺការដាក់ដែនកំណត់លើកម្មវិធីមីស៊ីលបាលីស្ទិករបស់ទីក្រុងតេអេរ៉ង់ និងលក្ខខណ្ឌទី៣ គឺអ៊ីរ៉ង់ត្រូវតែបញ្ចប់ការគាំទ្ររបស់ខ្លួនចំពោះក្រុមប្រយុទ្ធតំណាង (ប្រូកស៊ី) ក្នុងតំបន់ ដែលទាំងអស់នេះសុទ្ធសឹងតែស្របតាមការទាមទារដ៏យូរអង្វែងរបស់អ៊ីស្រាអែល។

អ៊ីរ៉ង់បាននិយាយជាយូរមកហើយថា ការទាមទារទាំង ៣នេះគឺជាការរំលោភបំពានលើអធិបតេយ្យភាពរបស់ខ្លួន ដែលមិនអាចទទួលយកបាននោះទេ ប៉ុន្តែប្រភពមន្ត្រីអ៊ីរ៉ង់ពីររូបបានប្រាប់សារព័ត៌មានរ៉យទ័រថា ថ្នាក់ដឹកនាំរបស់អ៊ីរ៉ង់ បានមើលឃើញថា ការទាមទារលើកម្មវិធីមីស៊ីលបាលីស្ទិករបស់ខ្លួនគឺជាឧបសគ្គធំជាងការទាមទារលើសារធាតុអ៊ុយរ៉ានីញ៉ូម៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        12
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        59
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        48

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm