សំណង់អគារដែលទុកចោលនៅខេត្តព្រះសីហនុ បានចាប់ផ្តើមសាងសង់ឡើងវិញជាបណ្តើរៗ

2022/03/16 06:45:18 pm        622

ព្រះសីហនុ៖ អគារសំណង់នៅខេត្តព្រះសីហនុដែលបានផ្អាក និងទុកចោល ដោយសារវិបត្តិនៃការរីករាលដាល​ជំងឺកូវីដ ១៩ អស់រយៈជាង២ឆ្នាំកន្លងមកបច្ចុប្បន្ន ម្ចាស់គម្រោងវិនិយោគលើវិស័យសំណង់អគារទាំងនោះ បានចាប់ផ្តើមបន្តអភិវឌ្ឍន៍គម្រោងសាងសង់របស់ខ្លួនជាបណ្តើរៗ ។

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានថ្លែង​ឲ្យដឹងក្នុងកិច្ចសម្ភាសន៍​តាម​រយៈទូរស័ព្ទ ជាមួយភ្នាក់ងារអ្នក យកព័ត៌មាន BTV នៅថ្ងៃទី១៦ ខែមីនាឆ្នាំ២០២២នេះថា បន្ទាប់​ពី​រាជរដ្ឋាភិបាលបានបើកប្រទេស​ឡើងវិញ ​និងបានទប់ស្កាត់​ការរីករាលដាលជំងឺ​កូវីដ១៩ នៅក្នុង​ស្ថានភាព​ដែលអាចគ្រប់គ្រងបាន ​បច្ចុប្បន្នខេត្តព្រះសីហនុ មានជើងហោះហើរពីក្រៅប្រទេស មកកាន់ខេត្តព្រះសីហនុ ជាបណ្តើរៗហើយ​ តែមិនទាន់មានស្ថានភាព​គគ្រឹកគគ្រេង ដូចនៅ​មុន​វិបត្តិនៃជម្ងឺកូវីដ១៩ បានផ្ទុះឡើងនៅឡើយ។

លោក បន្តថា ស្របពេលដែលខេត្តព្រះសីហនុ ​មានជើងយន្តហោះចុះមកជាបណ្តើរៗនោះ ចំពោះ​វិស័យ​សំណង់​ចាស់ៗ​ដែលបានទុកចោល​ បន្ទាប់ពីមានការផ្ទុះឡើងនៃការរីករាលដាល​ជម្ងឺ​កូវីដ ១៩ បច្ចុប្បន្នត្រូវបានសង្កេតឃើញមានការសាងសង់ឡើងវិញជាបណ្តើរៗហើយ ​ភាគច្រើនគឺម្ចាស់ដើម បានងាក​មកអភិវឌ្ឍន៍បន្ត។

ជុំវិញវិស័យអចលនទ្រព្យនេះ,លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារ​អចលន​វត្ថុកម្ពុជា​ លើកឡើងថា វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា គឺបានចាប់ផ្តើម​ដំណើរការ​ឡើងវិញ​ជាបណ្តើរៗហើយ ដូចជានៅរាជធានីភ្នំពេញ, ​ខេត្តព្រះសីហនុ, កំពត និង​មួយផ្នែកនៅខេត្តសៀមរាបជាដើម ដោយក្នុងនោះចំពោះតម្លៃនៃអចលនទ្រព្យ គឺបានឈរ​នៅទ្រឹង​ដ៏ដែល ខណៈដែលការទិញលក់ ​នៅក្នុងវិស័យមិនទាន់មានសកម្មភាពផុលផុសដូចដើម។

ជុំវិញអគារខ្ពស់ៗនៅក្នុងខេត្តព្រះសីហនុ ដែលបានផ្អាក បន្ទាប់ពីវិបត្តិនៃការរីករាលដាលជម្ងឺកូវីដ ១៩, ថ្មីៗនេះ ​ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ លើកឡើងថា ការ​ទាក់ទាញ​អ្នកវិនិយោគលើអគារខ្ពស់ៗ​មកវិនិយោគបន្តវិញ ឬលក់ទៅឲ្យអ្នកផ្សេងដែលមាន​គម្រោង​វិនិយោគលើផ្នែកនេះ ​គឺដើម្បី​ជម្រុញ​អភិវឌ្ឍន៍​អគារខ្ពស់ៗ ​បាន​បញ្ចប់ការសាងសង់ ​មានប្រតិបត្តិការ និងដំណើរឡើងវិញ។

គម្រោងនេះ ​គឺស្របពេលរាជរដ្ឋាភិបាលបានកំពុងរៀបចំផែនការមេ ក្នុងការជម្រុញអភិវឌ្ឍន៍​ខេត្ត​មួយនេះ ​ឲ្យទៅជាតំបន់សេដ្ឋកិច្ចពិសេស​ពហុបំណង ដែលកិច្ចការនៃការរៀបចំនេះ​ត្រូវការ​រយៈពេលវែង ​ក្នុងការរៀបចំគោលនយោបាយយុទ្ធសាស្រ្ត ដែលផែនការនេះនឹងគិតគូរ​គ្រប់ជ្រុង​ជ្រោយ ​និងគ្រប់ហេដ្ឋារចនា​សម្ព័ន្ធអស់៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm