គម្រោងស្ថាបនាស្ពានបេតុងប្រវែង១៤៤ម៉ែត្រ កាត់ស្ទឹងក្រវាញ ក្នុង​ខេត្តពោធិ៍សាត់​សម្រេច​លទ្ធផល​បាន​ ៥៥.៥០%

2026/02/04 06:59:54 pm        416

ពោធិ៍សាត់៖ គម្រោងស្ថាបនាស្ពានបេតុងថ្មីមួយកន្លែងឆ្លងកាត់ស្ទឹងក្រវាញ តភ្ជាប់ពី ភូមិបោះពួយ ឃុំលាច ទៅកាន់ភូមិព្រែកបី ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានប្រវែង១៤៤ម៉ែត្រ ទទឹង ១០​ម៉ែត្រ ជំនួសស្ពានដែកបេឡេតិ៍ចាស់ទ្រុឌទ្រោម បច្ចុប្បន្នសម្រេច​លទ្ធ​ផល​បាន​ ៥៥.៥០% នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ធីម សុធារ៉ា ប្រធានមន្ទីរ​អភិវឌ្ឍន៍​ជន​បទ​ខេត្តពោធិ៍សាត់។

លោកប្រធានមន្ទីរបានបន្ថែមថា គម្រោងស្ពានបេតុងប្រវែង១៤៤ម៉ែត្រនេះ ត្រូវ​បាន​បើក​ការដ្ឋាន​សាង​សង់​នា​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥កន្លងទៅ ដោយប្រើប្រាស់ថវិការជាតិ តាម​រយៈ​ក្រសួង​អភិវឌ្ឍន៍​ជនបទ និងអនុវត្តន៍គម្រោងដោយ កងវិស្វកម្មលេខ១៨១ ស្ពាន-ថ្នល់ ដឹក​នាំ​ដោយឧត្តមសេនីយ៍ត្រី គង់ ចន្ទខេមរា។ គម្រោងស្ពានបេតុងប្រវែង ១៤៤ម៉ែត្រនេះ គឺជា​សរសៃ​ឈាម​សេដ្ឋកិច្ច​យ៉ាង​សំខាន់​របស់ប្រជាពលរដ្ឋក្នុងស្រុកភ្នំក្រវាញទាំងមូល ជួយសម្រួល​ការ​លំបាក​ឆ្លើយ​តប​ទៅនឹ​ងតម្រូវការរបស់ប្រជាពលរដ្ឋ ងាយស្រួលធ្វើដំណើរ ជំនួសស្ពាន​ដែក​បាឡេចាស់​ដែល​មាន​សភាពទ្រុឌទ្រោម និងតូចចង្អៀតប្រវែង១៣៨ម៉ែត្រ ទទឹង៤ម៉ែត្រ។

ស្ពានបេតុងប្រវែង១៤៤ម៉ែត្រនេះ គឺ​ជា​ចំណង​ដៃ​ថ្មី​មួយ​បន្ថែម​ទៀត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្តេចបរវធិបតី ហ៊ុន ម៉ាណែត ជូនដល់ប្រជាពលរដ្ឋស្រុកភ្នំក្រវាញ ក៏​ដូច​ជា​ប្រជា​ពលរដ្ឋខេត្តពោធិ៍សាត់ទាំងមូល។ ស្ពានថ្មីនេះ រួមនិង​សមិទ្ធ​ផល​ធំ​ៗ​ជា​ច្រើន​ក្នុង​ខេត្ត​ពោធិ៍សាត់ ​គឺជាផ្លែផ្កាដែលកើតចេញពីសុខសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន នាំយក​មក​ជូន​ប្រជាជន និង​សង្គមជាតិយើង តាមរយៈនយោបាយឈ្នះឈ្នះ ដូចនេះបើយើង​រួម​គ្នា​ថែ​រក្សា​សន្តិភាព​ យើងនឹងទទួលបានផ្លែផ្កាពីសន្តិភាពបន្ថែមទៀត ដែលជាប្រយោជន៍​រួម​សម្រាប់​ប្រជាព​លរដ្ឋ និង​ប្រទេសជាតិយើងកាន់តែរីកចម្រើនរុងរឿង ។ ក្រសួងអភិវឌ្ឍន៍​ជនបទ​ដែល​ជា​សេនា​ធិការ​របស់​រាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដោ​យ​បានខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម័ន្ធផ្លូវ ស្ពាន ជនបទ ដោយប្រែក្លាយពីផ្លូវដីសរ ទៅ​ជា​ផ្លូវ​គ្រួស​ក្រហម ពីផ្លូវគ្រួសក្រហមទៅ ជាផ្លូវកៅស៊ូរ ឬផ្លូវបេតុង ពីស្ពានឈើ ស្ពានដែក មក​ជា​ស្ពាន​បេតុង​រឹងមាំ៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        69
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        62
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm