ប្រមុខUN ជំរុញជំនួយចូលហ្កាហ្សា ខណៈអ៊ីស្រាអែលរារាំងអ្នកជម្លៀសស្វែងរកផ្នែកវេជ្ជសាស្ត្រនៅច្រករ៉ាហ្វា

2026/02/04 07:27:37 pm        145

លោក Antonio Guterres ប្រមុខអង្គការសហប្រជាជាតិ បានអំពាវនាវជាថ្មីម្តងទៀតដល់អ៊ីស្រាអែល ឱ្យអនុញ្ញាតជំនួយមនុស្សធម៌បានចូលទៅក្នុងតំបន់ហ្កាហ្សាជាបន្ទាន់ ខណៈអាជ្ញាធរអ៊ីស្រាអែល បន្តរារាំងប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់មិនឲ្យចាកចេញពីតំបន់ដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាមដើម្បីស្វែងរកការព្យាបាល។

លោក Guterres បានធ្វើការអំពាវនាវកាលពីថ្ងៃអង្គារ ខណៈប្រជាជនប៉ាឡេស្ទីនមានជំងឺ និងរបួសជាង ១០០នាក់បានមកប្រមូលផ្តុំគ្នានៅច្រកឆ្លងកាត់រ៉ាហ្វាដែលទើបបើកឡើងវិញរវាងតំបន់ហ្កាហ្សា និងប្រទេសអេហ្ស៊ីប ដោយសង្ឃឹមថានឹងទទួលបានការថែទាំសុខភាពនៅបរទេស។

លោក Guterres បានថ្លែងនៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ថា «ខ្ញុំសូមអំពាវនាវឱ្យមានការសម្របសម្រួលសម្រាប់ការឆ្លងកាត់ជំនួយមនុស្សធម៌ឲ្យបានឆាប់រហ័សនិងគ្មានការរារាំង រួមទាំងតាមរយៈការឆ្លងកាត់ច្រករ៉ាហ្វាផងដែរ»។

ដោយរាយការណ៍ពី ទីក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្កាហ្សា អ្នកសារព័ត៌មាន Al Jazeera បាននិយាយថា មានតែប្រជាជនប៉ាឡេស្ទីន១៦នាក់ប៉ុណ្ណោះត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ចូលទៅក្នុងប្រទេសអេហ្ស៊ីបតាមច្រករ៉ាហ្វាកាលពីថ្ងៃអង្គារ។ នៅមួយថ្ងៃមុននោះ មានតែមនុស្សប្រាំនាក់ប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យចាកចេញ ខណៈ១២នាក់ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅតំបន់ហ្កាហ្សាវិញ។ ចំនួននេះទាបជាងចំនួនប្រជាជនប៉ាឡេស្ទីន ៥០នាក់ ដែលមន្ត្រីអ៊ីស្រាអែលបាននិយាយថា នឹងត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរក្នុងទិសដៅនីមួយៗតាមច្រកឆ្លងកាត់នេះ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        50
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        80
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm