ពលករខ្មែរមកពីថៃជាង ៦២ម៉ឺននាក់មានការងារធ្វើនៅក្នុងប្រទេស និង​ទទួល​បាន​ប្រាក់​ខែ​សមរម្យ

2026/02/04 08:09:26 pm        265

ក្រោមការសម្របសម្រួលពីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ និងដៃគូពាក់ព័ន្ធ ពលករ​ខ្មែរ ​ត្រឡប់មកពីប្រទេសថៃ ចំនួនជាង៦២ម៉ឺននាក់ ក្នុងចំណោមពលករសរុបជាង ៨០ម៉ឺនាក់ មាន​ការងារធ្វើ នៅក្នុងប្រទេស ដោយទទួលបានប្រាក់ខែសមរម្យ។

តាមរយៈ​បទសម្ភាសជាមួយ BTV នៅថ្ងៃទី០៤ ខែកុម្ភៈ នេះ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រ សួង​ការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា គិតត្រឹមចុងខែមករា ឆ្នាំ២០២៦នេះ ពលរដ្ឋ​ខ្មែររស់នៅប្រទេសថៃ ត្រឡប់មកប្រទេសកម្ពុជាវិញ មានចំនួនជិត ៩៦ម៉ឺននាក់ ក្នុង​នោះ​មា​​​នជាង ៨០ម៉ឺននាក់ ជា ពលករ និងទទួលបានការងារធ្វើ មានជាង៦២ម៉ឺននាក់ តាមរយៈ​យន្តការ​ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ និងដៃគូពាក់ព័ន្ធនានា។

ឯកឧត្តមបានបន្តថា ការជួយសម្របសម្រួលឲ្យពលករមានការងារធ្វើនេះ ក្រសួងការងារបានបែង ចែក​ជា ៤ដំណាក់ធំៗ ហើយពលករទទួលបានប្រាក់ខែសមរម្យ។

លោក សំ សឿន ប្រធានសហជីពពលកម្មជាតិកម្ពុជា (NLC) បានលើកឡើងដែរថា តាមការ សង្កេតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខ សុវត្ថិភាព​របស់​ពលករខ្មែរពេលត្រឡប់មកពីប្រទេសថៃ ដោយ​រង់​ចាំ​ទទួល​ពលករ​ទាំង​នោះ​នៅ​តាម​ច្រក​ព្រំដែន ​និងជួយសម្រួលការធ្វើដំណើរ និងរកការងាជូន ជាដើម។ លោក​បាន​កោត​សរសើរ​ចំពោះ​ការ​ខិត​ខំ​ប្រឹងប្រែងរបស់ក្រសួងការងារផងដែរ។

បន្ទាប់ពីប្រទេសថៃបង្កសង្គ្រាមឈ្លានពានប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០២៥មក ពលរដ្ឋខ្មែរ​រស់​នៅ​ប្រទេសថៃ រាប់បញ្ចូលទាំងពលករដែលនោះ បានត្រឡប់​មក​កាន់​មាតុ​ប្រទេស​វិញ​ជា​បន្ត​បន្ទាប់​ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា៕ អត្ថបទ៖ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        9
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        222
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm