សម្តេចប្រធានរដ្ឋសភា និងឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរ ដើម្បីលើកកម្ពស់ផលប្រយោជន៍ប្រជាពលរដ្ឋ

2026/02/04 08:14:57 pm        179

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្ស៉ា ហ្គីឡានី (Syed Yusaf Raza Gilani) ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន បានប្តេជ្ញាចិត្តរួមគ្នានៅក្នុងការលើកកម្ពស់ពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនងប្រជាជននៃប្រទេសទំាងពីរឱ្យកាន់តែជិតស្និទ្ធឡើង ស្របតាមចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទំាងពីរ ដែលបានឈរយ៉ាងរឹងមាំ ឈ្មោះត្រង់ ជឿទុកចិត្តគ្នា ក្នុងការស្វែងរកផលប្រយោជន៍ជូនពលរដ្ឋទំាងសងខាង។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្ស៉ា ហ្គីឡា នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈឆ្នាំ២០២៦ នៅវិមានរដ្ឋសភា នៅក្នុងពេល ឯកឧត្តមប្រធានព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅកម្ពុជា តបតាមការអញ្ជើញរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី បានសម្ដែងនូវការស្វាគមន៍ដោយក្តីរីករាយចំពោះវត្តមានឯកឧត្តមប្រធានព្រឹទ្ធសភា និងបានចាត់ទុកវត្តមាន ឯកឧត្តមនៅកម្ពុជាជាផ្នែកដ៏សំខាន់ក្នុងការធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ។សម្តេចប្រធានរដ្ឋសភា បានអបអរសាទរចំពោះភាពជោគជ័យថ្មីៗនេះរបស់ប៉ាគីស្ថាន ដែលបានរៀបចំនូវសន្និសីទ ប្រធានសភានៃអន្តរសភា(ISC) កាលពីខែវិច្ឆិកាកន្លងទៅ ដែលសន្និសីទនេះក៏បានចេញសេចក្តីប្រកាសគំាទ្រចំពោះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ និងបានជំរុញឱ្យភាគីទំាងពីរ អនុវត្តកិច្ចព្រមព្រៀងនោះ ឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការដោះស្រាយជម្លោះព្រំដែនរវាងគ្នា។

ឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថានបានសម្ដែងនូវការអរគុណចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានទទួលស្វាគមន៍ដ៏កក់ក្តៅជូនគណៈប្រតិភូនាឱកាសនេះ ជាពិសេសឯកឧត្តមបានអរគុណសម្ដេចតេជោ ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងពលរដ្ឋកម្ពុជា ទំាងអស់ដែលបានទទួលស្វាគមន៍គណៈប្រតិភូព្រឹទ្ធសភាប៉ាគីស្ថានយ៉ាងកក់ក្តៅជាទីបំផុតចាប់តំាងពេលអញ្ជើញដល់កម្ពុជា។

ឯកឧត្តមប្រធានព្រឹទ្ធសភាបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនគ្រប់វិស័យនៅកម្ពុជា និងបានគូសបញ្ជាក់ថា ឯកឧត្តមបានអញ្ជើញមកកាន់ប្រទេសកម្ពុជា ចំនួន៣លើករួចមកហើយ ពោលគឺតាំងពីឆ្នាំ២០១៩ បន្ទាប់មកនៅឆ្នាំ២០២៣ ដែលពេលនោះឯកឧត្តមក៏បានអញ្ជើញចូលរួមក្នុងការសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា និងលើកទី៣នេះ ជាដំណើរទស្សនកិច្ចក្នុងនាមឯកឧត្តមជាប្រធានព្រឹទ្ធសភាប៉ាគីស្ថាន។

សម្ដេចប្រធានរដ្ឋសភានិងឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថានក៏បានពិភាក្សាបន្ថែមទៀតទៅលើការជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភាកម្ពុជានិងព្រឹទ្ធសភាប៉ាគីស្ថាន ក្នុងការលើកកម្ពស់ទំនាក់ទំនងប្រជាជននៃប្រទេសទំាងពីរឱ្យកាន់តែជិតស្និទ្ធ ដែលជាមូលដ្ឋានគ្រឹះក្នុងការឈានដល់ការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅលើវិស័យនានា មានដូចជាវិស័យពាណិជ្ជកម្ម ទេសចរណ៍ អប់រំ វប្បធម៌ បច្ចេកវិទ្យាព័ត៍មាន និងកសិកម្មជាដើម។ រដ្ឋសភាកម្ពុជានិងព្រឹទ្ធសភាប៉ាគីស្ថាន នឹងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក ទំាងកម្រិតថ្នាក់ដឹកនាំកំពូល ក្រុមមិត្តភាពនិងកម្រិតអគ្គលេខាធិការដ្ឋាន។

ថ្នាក់ដឹកនាំសភាប្រទេសទំាងពីរបានឯកភាពគ្នាពីសារៈសំខាន់នៅក្នុងការគោរពច្បាប់អន្តរជាតិ ការគោរព ឱ្យតម្លៃគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម ជំរុញសុខសន្តិភាព វិបុលភាពមនុស្សជាតិ។ មិនថាទេសតូច ឬប្រទេសធំនោះទេ ត្រូវគោរពអធិបតេយ្យភាពគ្នានិងឱ្យតម្លៃគ្នាទៅវិញទៅមក។

សម្តេចប្រធានរដ្ឋសភា បានស្នើផងដែរសុំឱ្យប៉ាគីស្ថានពិចារណានៅក្នុងការផ្សារភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទំាងពីរ។សម្តេចរដ្ឋសភាធិបតីឃួន សុដារី បានជម្រាបជូនឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថានថាសម្តេចតេជោ ហ៊ុន សែន បានទទួលយកសំណើរបស់ឯកឧត្តមប្រធានព្រឹទ្ធសភានៅក្នុងការទទួលរៀបចំសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ នៅក្នុងឆ្នាំ២០២៦នេះ។

ថ្នាក់ដឹកនាំសភាប្រទេសទំាងពីរបានវាយតម្លៃខ្ពស់ចំពោះ សន្និសីទ ប្រធានសភានៃអន្តរសភា ថាជាវេទិកាអន្តរសភាមួយដ៏មានសារៈសំខាន់នៅក្នុងការលើកកម្ពស់វប្បធម៌សន្ទនា ការកសាងទំនុកចិត្តនិងការយោគយល់គ្នាដើម្បីផលប្រយោជន៍រួម នៅក្នុងកាលៈទេសៈដែលសកលលោកកំពុងប្រឈមការគំរាមកំហែងបញ្ហាជាច្រើនទំាងភូមិសាស្រ្តនយោបាយនិងសេដ្ឋកិច្ចជាដើមនោះ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងពីសុខដុមនីយកម្មសាសនា នៅកម្ពុជា ដែលបានដើរតួនាទីដ៏សំខាន់ សម្រាប់សុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ។ ជាមួយគ្នានេះ ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្ស៉ា ហ្គីឡានី បានប្រកាសថាប៉ាគីស្ថាន គំាទ្រកម្ពុជាដើម្បីក្លាយជាសមាជិកអង្គការឥស្លាម (OIC)។ ជាមួយគ្នានេះ ឯកឧត្តមសង្ឃឹមថា កម្ពុជានឹងបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថានក្នុងពេលឆាប់ៗនេះ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        29
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        85
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm