ទីតាំងតេស្ត និងលក់ថ្នាំព្យាបាលកូវីដ-១៩ មានសភាពស្ងប់ស្ងាត់ ខណៈចំនួនករណីឆ្លងធ្លាក់ចុះ

2022/03/16 07:25:35 pm        775

ភ្នំពេញ៖ ទិដ្ឋភាពនៅទីតាំងតេស្តកូវីដ-១៩ ដោយប្រើម៉ាស៊ីន PCR និងទីតាំងលក់ថ្នាំព្យាបាលកូវីដនៅក្រសួងប្រៃសណីយ៍ កំពុងមានសភាពស្ងប់ស្ងាត់ ក្រោយករណីឆ្លងកូវីដនៅរាជធានីភ្នំពេញមានការធ្លាក់ចុះខ្លាំង។

នៅថ្ងៃទី ១៦ខែមីនាឆ្នាំ២០២២នេះ ទិដ្ឋភាពនៅមុខវិហារយេស៊ូនៅស្ទឹងមានជ័យ និងទីតាំងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាទីតាំងពិនិត្យកូវីដដោយប្រើប្រាស់ម៉ាស៊ីន PCR និងទីតាំង​ក្រសួងប្រៃសណីយ៍ ​ដែលដាក់លក់ថ្នាំព្យាបាលកូវីដ ​គឺមានសភាព​ស្ងប់ស្ងាត់ ពុំមានវត្ត​មានមនុស្ស​កុះករ​តម្រង់ជួរដូច កាលពីមុនទៀតនោះទេ។

តាមការលើកឡើងរបស់ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញអះអាងថា មកពីករណីឆ្លង​នៅ​រាជធានីភ្នំពេញ​មានការធ្លាក់ចុះជាច្រើន។

លោកបន្តថា ស្ថានភាពមានការល្អប្រសើរដោយតែប្រជាពលរដ្ឋមានការយលល់ដឹង​ច្រើន មាន​ការ​ចូលរួមក្នុងការទទួលចាក់វ៉ាក់សាំង ​ជាពិសេសគឺការចាក់វ៉ាក់សាំងជូនកុមារអាយុពី ​៣ឆ្នាំទៅ ៥ និងការទៅចាក់វ៉ាក់សាំងដូសជំរុញ។

លោក បន្តថា សព្វថ្ងៃ អាជ្ញាធរ នៅតែបន្តសកម្មភាព ​ការអប់រំណែនាំ ​ការផ្សព្វផ្សាយ និង​មានកាប្រជុំជាប្រចាំលើការងារពាក់ព័ន្ធនឹងកូវីដ-១នេះ។ ​ទន្ទឹមនឹងស្ថានភាពល្អប្រសើរនេះ លោកអភិបាលរង ​សំណូមពរទៅកាន់ប្រជាពលរដ្ឋគ្រប់រូប ត្រូវតែបន្តអនុវត្តវិធានការការពារ ដោយមិនត្រូវធ្វេសប្រហែសនោះទេ។

ពាក់ព័ន្ធនឹងករណីវិជ្ជមានកូវីដនៅរាជធានីភ្នំពេញ ​តាមការលើកឡើងរបស់ ​លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ​លើកឡើងប្រាប់ BTV​ កាលពីម្សិលម៉ិញថា អ្នកជំងឺកូវីដ-១៩​ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ​និងស្តាតអូឡាំពិក គឺមាន​ចំនួន ១៩៤នាក់ ​ចំពោះអ្នកជំងឺកំពុងព្យាបាលនៅតាមផ្ទះមានចំនួន ​៩៧៨នាក់។

ជារួមសម្រាប់ករណីឆ្លងកូវីដទូទាំងប្រទេស​ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គឺ​ករណីវិជ្ជមានដែលចេញដោយម៉ាស៊ីន PCR ​គឺធ្លាក់មកត្រឹមជាង ​១០០ករណីប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm