កម្ពុជានាំចេញវិស័យកម្មន្តសាលមិនមែនកាត់ដេរក្នុងឆ្នាំ២០២៥ បានបន្តចលន​ការកំណើន​ល្អ​ប្រសើរ

2026/02/04 10:59:56 pm        344

កម្ពុជានាំចេញទំនិញ ដែលជាប្រភេទកម្មន្តសាលមិនមែនកាត់ដេរ ទៅកាន់​ទីផ្សា​រ​អន្តរជាតិ​ក្នុង​ឆ្នាំ​២០២៥ បានបន្តចលនការ កំណើនល្អប្រសើរ ទោះបីមានការគំរាមគំហែង ពីការដំឡើង​អត្រា​ពន្ធ​បដិការ​ពី​សហរដ្ឋអាមេរិក និងការអូសបន្លាយនៃជម្លោះព្រំដែន កម្ពុជា-ថៃក៏ដោយ។

ជុំវិញការនាំចេញវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅក្នុងឆ្នាំ២០២៥, បើយោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចំពោះមុខទំនិញនៅក្នុង​វិស័យកម្មន្ត​សាល​មិន​មែនកាត់ដេរ ដែលជួយគាំទ្រដល់កំណើននៃការនាំចេញមានដូចជា ការនំាចេញ​សំបក​កង់​ឡាន​ មានទឹកប្រាក់ ជាង ១ ៣០០ លានដុល្លារ, ម៉ាស៊ីន បរិធានមេខនិក និងសម្ភារៈអគ្គិសនី ជិត ២២០ លាន ដុល្លារ កើនឡើងជិត ២៧ ភាគរយ, គ្រឿងសង្ហារឹម មានទឹកប្រាក់ជាង ១ ៥០០ លានដុល្លារ កើនជិត ៣៤ ភាគរយ, ប្រដាប់ប្រដា ក្មេងលេង ជាង ៧៣១ លានដុល្លារ កើន​ជាង ១១៥ ភាគរយ, វត្ថុធាតុប្លាស្ទិក កៅស៊ូ និងធ្វើពីកៅស៊ូ ជាង ២៧៨ លានដុល្លារ កើន ១១ ភាគរយ ក្រៅពីនេះនៅមានប្រភេទទំនិញជាច្រើនទៀតនៅក្នុងវិស័យកម្មន្តសាលមិនមែនកាត់ដេរ ដែលបាន​ជួយជ្រោមជ្រែងដល់ ការនាំចេញ។

ចំណែកវិស័យឯកជន, អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា ជុំវិញទីផ្សារនាំចេញទំនិញ របស់កម្ពុជាក្នុងឆ្នាំ២០២៥ ទោះបីកម្ពុជាជួបបញ្ហានៃការដំឡើងអត្រាពន្ធបដិការពីសហរដ្ឋអាមេរិក និងការអូសបន្លាយនៃជម្លោះ ព្រំដែនកម្ពុជា-ថៃ ក៏ការនាំចេញរបស់កម្ពុជានូវវតែសម្រេចបានកំណើនកើនឡើងល្អប្រសើរ ប៉ុន្តែទោះបីយ៉ាងណាយើងក៏ជួបបញ្ហា ប្រឈម អំពីការរកស៊ីទទួលទានរបស់ប្រជាជននៅតាមព្រំដែនកម្ពុជា-ថៃ ដែលបញ្ហានេះសភាពាណិជ្ជកម្មកម្ពុជា កំពុងគិតគូរយកចិត្ត ទុកដាក់ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់អាជីវករ ក៏ដូចប្រជាជននៅតាមព្រំដែនផងដែរ។

សូមបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិពេញមួយឆ្នាំ នៅក្នុងបំណាច់ឆ្នាំ ២០២៥ របស់កម្ពុជា, មានទំហំទឹកប្រាក់សរុប ជាង ៦៤ ពាន់លានដុល្លារអាមេរិក កើនជិត ១៧ ភាគរយ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ៣០ ពាន់លាន ដុល្លារ កើនឡើងជិត ១៥ ភាគរយ ខណៈការនាំចូលពីបរទេស មានចំនួនជិត ៣៤ ពាន់លានដុល្លារ កើនឡើងជិត ១៩ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

កងទ័ពជើងគោកកម្ពុជា និងកងទ័ពការពារព្រំដែនវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់គ្រង និងការពារព្រំដែន
2026/10/16 07:33:48 pm        1
សម្ដេចធិបតី បង្ហាញភាពអំណោយផល របស់កម្ពុជា ៦ចំណុច ក្នុងការទាក់ទាញវិនិយោគិនតួកគីយ៉េ
2026/10/16 07:16:14 pm        1
កម្ពុជា តួកគីយ៉េ មាន គោលដៅរួមសម្រេចទំហំពាណិជ្ជកម្ម ១ពាន់លានដុល្លារ
2026/10/16 07:11:30 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងគោកកម្ពុជា និងកងទ័ពការពារព្រំដែនវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់គ្រង និងការពារព្រំដែន

2026/10/16 07:33:48 pm
​មន្ត្រី៖ មេបញ្ជាការក្រុមហ៊ូទីត្រូវបានសម្លាប់ អំឡុង​ការប៉ះទង្គិចជាមួយកង​កម្លាំងរដ្ឋាភិបាលយេម៉ែន នៅទី​ក្រុង​ Taiz
2026/10/16 07:26:41 pm
​ប្រមុខ​គោល​នយបាយការ​​បរទេស EU ជំរុញឱ្យអាមេរិកបង្កើនសម្ពាធលើរុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន
2026/10/16 07:24:59 pm
​ចិនផ្ដោត​លើ​វិធានការ​ជាក់ស្តែង ពីវេទិកាអភិបាលកិច្ចសកល នៅសប្តាហ៍ក្រោយ
2026/10/16 07:22:51 pm
​ឯកអគ្គរដ្ឋ​ទូត៖ ចិនអាច «ឈ្នះយ៉ាងងាយស្រួល​» នៅ​ក្នុង​ការ​ប្រឈមមុខ​ដាក់​គ្នា​ជាមួយហ្វីលីពីន
2026/10/16 07:21:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/16 01:54:51 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/15 06:38:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/13 12:21:49 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/13 02:07:38 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm