ប្រមុខNATO៖ កងទ័ពលោកខាងលិច នឹងត្រូវដាក់ពង្រាយនៅអ៊ុយក្រែន នៅពេលដែលសម្រេចបានសន្តិភាព

2026/02/04 11:00:23 pm        263

អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បាននិយាយថា កងកម្លាំងប្រដាប់អាវុធនៃអ្វីដែលហៅថា សម្ព័ន្ធភាពនៃឆន្ទៈ នឹងត្រូវបានដាក់ពង្រាយនៅអ៊ុយក្រែន ទាំងនៅលើដី លើសមុទ្រ និងនៅលើអាកាស នៅពេលដែលកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី ត្រូវបានសម្រេច។

ថ្លែងនៅក្នុងសភាអ៊ុយក្រែន លោកបានសង្កត់ធ្ងន់ថា ដរាបណារុស្ស៊ី និងអ៊ុយក្រែនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព សម្ព័ន្ធភាពនៃប្រទេសដែលមានឆន្ទៈ ដែលបានយល់ព្រមគាំទ្រទីក្រុងគីវ នឹងដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធរបស់ពួកគេ ទៅកាន់អ៊ុយក្រែន បញ្ជូនយន្តហោះចម្បាំង និងផ្តល់ការគាំទ្រតាមសមុទ្រ។

ប្រមុខណាតូរូបនេះ បានបន្ថែមថា រដ្ឋជាសមាជិកផ្សេងទៀតរបស់អង្គការនេះ នឹងបន្តផ្តល់ជំនួយតាមវិធីផ្សេងទៀត។

ប្រទេសរុស្ស៊ីប្រឆាំងនឹងវត្តមានរបស់ទាហានណាតូ នៅអ៊ុយក្រែន។ នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ជំហររបស់ទីក្រុងមូស្គូចំពោះការដាក់ពង្រាយកងទ័ពលោកខាងលិច នៅអ៊ុយក្រែន គឺមិនផ្លាស់ប្តូរ និងមានភាពច្បាស់លាស់។ នាពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) បានកត់សម្គាល់ថា ការផ្តល់ការធានាសន្តិសុខដល់អ៊ុយក្រែនតាមរយៈ «អន្តរាគមន៍យោធាបរទេសលើផ្នែកខ្លះនៃទឹកដីអ៊ុយក្រែន» នឹងមិនអាចទទួលយកបានទេសម្រាប់រុស្ស៊ី៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        216
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        257
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        236

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm