សម្ដេចតេជោ អរគុណពលរដ្ឋខ្មែរនៅអាមេរិក ដែលជួយឧបត្ថម្ភជនភៀសសឹក និង​ឈឺ​ឆ្អាល​ចំពោះ​ជាតិ​សាសន៍​ពេល​ជួបទុក្ខលំបាក

2026/02/04 11:22:30 pm        479

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង​ជា​ប្រធាន​គណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរអរគុណពលរដ្ឋខ្មែររស់នៅអាមេរិក ដែលបា​ន​យក​ចិត្ត​ទុក​ដាក់ដល់ជាតិសាស៍ពេលជួបទុក្ខលំបាក និងបាន​ជួយ​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​ភៀស​សឹក​ជា​បន្ត​បន្ទាប់។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអរគុណបែបនេះ ក្នុងឱកាសសម្ដេច អនុញ្ញាត​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​ជា​យុវជន​គណបក្សប្រជាជនកម្ពុជានៅក្នុងរដ្ឋនានា នៅតំបន់​ឆ្នេរ​ខាង​លិច​នៃ​សហរដ្ឋ​អាមេរិក ​ចូលជួបសម្តែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាជាតិកម្ពុជា រាជធានីភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងនៅក្រោយជំនួបនេះថា នៅ​ក្នុង​ជំនួប​សំណេះសំណាលនេះ សម្ដេចតេជោ បានឆ្លៀតអរគុណដល់យុវជន ក៏ដូចជា​ក្រុម​ការ​ងារ​របស់​គណបក្ស​ប្រជាជនកម្ពុជា នៅតាមតំបន់ឆ្នេរខាងលិចនៃសហរដ្ឋអាមេរិក ដែល​ពេល​នេះ​ពួក​គាត់​បាន​អញ្ជើញ​មកប្រទេសកម្ពុជា និងបានចូលរួមចំណែកក្នុងការជួយដល់ជនភៀសសឹកកម្ពុជា ដោយ​បាន​យកអំណោយ និងថវិកាទៅឧបត្ថម្ភដល់ពលរដ្ឋភៀសសឹក។

សម្ដេចតេជោ បានចាត់ទុកសកម្មភាពនេះ បានបង្ហាញអំពី​ការ​ឈឺឆ្អាល​របស់​ពួក​គាត់​ចំពោះប​ង​ប្អូន​ភៀស​សឹក បើទោះបីជាពួកគាត់រស់នៅឯនាយសមុទ្រក៏ពិតមែន ក៏ប៉ុន្ដែ​ពួក​គាត់​នៅ​ជាប់​ជាមួ​យ​សុខ​ទុក្ខរបស់ប្រជាជនខ្មែរ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានអរគុណយ៉ាង​ខ្លាំង​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​អំពី​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​ជា​យុវជនគណបក្សប្រជាជនកម្ពុជានៅក្នុងរដ្ឋនានា នៅតំបន់ឆ្នេរខាងលិច​នៃ​សហរដ្ឋ​អាមេរិក​ ដែលបានយកចិត្តទុកដាក់ចំពោះជាតិសាសន៍ និងទឹកដីរបស់ខ្លួនបែបនេះ៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        180
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm