លោក TRUMP និយាយថា បទឈប់បាញ់ថាមពលរយៈពេល១សប្តាហ៍របស់រុស្ស៊ី គឺជាជំហានដ៏សំខាន់

2026/02/04 11:28:27 pm        70

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ការសម្រេចចិត្តរបស់រុស្ស៊ីក្នុងការផ្អាកការវាយប្រហាររបស់ខ្លួនលើរដ្ឋធានីអ៊ុយក្រែនរយៈពេលមួយសប្តាហ៍ គឺជាជំហានដ៏សំខាន់មួយ។ 

ដោយធ្វើអត្ថាធិប្បាយអំពីស្ថានភាពជុំវិញអ៊ុយក្រែន លោកបានលើកឡើងថា៖«អ្នកដឹងហើយថា រយៈពេលមួយសប្តាហ៍ គឺពិតជាយូរណាស់»។ «យើងនឹងទទួលយកអ្វីគ្រប់យ៉ាង ព្រោះអាកាសធាតុត្រជាក់ខ្លាំងណាស់ នៅទីនោះ»។

ដោយនិយាយសំដៅទៅលើការផ្អាកវាយប្រហារនោះ លោក ត្រាំ បានបន្ថែមថា៖«បទឈប់បាញ់នោះ គឺចាប់ពីថ្ងៃអាទិត្យ រហូតដល់ថ្ងៃអាទិត្យ»។  

អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បាននិយាយកាលពីសប្តាហ៍មុនថា លោក ប្រធានាធិបតី ដូណាល់ ត្រាំ បានស្នើសុំសមភាគីរុស្ស៊ីរបស់ខ្លួនគឺ លោក វ្ល៉ាឌីមៀ ពូទីន ឲ្យជៀងវាងការវាយប្រហារទីក្រុងគីវ រហូតដល់ថ្ងៃទី ០១ ខែកុម្ភៈ «ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការចរចា»។ នៅពេលសួរថាតើវិមានក្រឹមឡាំង បានយល់ព្រមឬអត់ លោក Peskov បានឆ្លើយតបថា៖«មានការអំពាវនាវដោយផ្ទាល់ពីលោកប្រធានាធិបតី ត្រាំ»។ ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះ មិនបានឆ្លើយសំណួរអំពីរបៀបដែលភាគីរុស្ស៊ី បានឆ្លើយតបនោះទេ។

ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃអង្គារថា កងទ័ពរុស្ស៊ីបានធ្វើការវាយប្រហារទ្រង់ទ្រាយ ធំមួយនៅពេលយប់ទៅលើទីតាំងយោធា-ឧស្សាហកម្ម និងថាមពលអ៊ុយក្រែន ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារភេរវកម្មរបស់ទីក្រុងគីវលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅលើទឹកដីរុស្ស៊ី៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        35
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm