នាវាចម្បាំងអាមេរិកទៅដល់ឆ្នេរសមុទ្រហៃទី ស្របពេលប្រទេសនេះបន្តសង្គ្រាមប្រឆាំងឧក្រិដ្ឋជនគ្រឿងញៀន

2026/02/04 11:30:22 pm        80

មន្ត្រីយោធាអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា នាវាចម្បាំងរបស់ទីក្រុងវ៉ាស៊ីនតោន បានទៅដល់ឆ្នេរសមុទ្រហៃទី ខណៈដែលមេដឹកនាំប្រទេសកោះនេះ កំពុងប្រឹងប្រែងក្នុងការបន្តសង្គ្រាមប្រឆាំងនឹងក្រុមឧក្រិដ្ឋជនគ្រឿងញៀនដ៏ហិង្សា។

ស្ថានទូតអាមេរិកប្រចាំប្រទេសហៃទី បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា នាវាចម្បាំង USS Stockdale, USCGC Stone និង USCGC Diligence បានចូលទៅក្នុងឈូងសមុទ្រព័រអូប្រាំង ( Port-au-Prince) ដើម្បី«បង្ហាញពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់សហរដ្ឋអាមេរិកចំពោះសន្តិសុខ ស្ថិរភាព និងអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសហៃទី»។

សេចក្តីថ្លែងការណ៍នេះ បានឲ្យដឹងថា កងនាវានេះ ត្រូវបានបញ្ជូន «តាមទិសដៅរបស់រដ្ឋមន្ត្រីក្រសួង    សង្គ្រាម» លោក Pete Hegseth ជាផ្នែកមួយនៃ «ប្រតិបត្តិការ Southern Spear» ដោយសំដៅទៅលើយុទ្ធនាការយោធាអាមេរិកដែលកំណត់គោលដៅលើក្រុមជួញដូរគ្រឿងញៀន ដែលត្រូវបានសង្ស័យនៅក្នុងតំបន់ការ៉ាអ៊ីប និងប៉ាស៊ីហ្វិកភាគខាងកើត ដែលបានសម្លាប់មនុស្សជាង ១០០នាក់ នៅក្នុងការវាយប្រហារទៅលើទូក។

បន្ទាប់ពីប្រឈមនឹងអំពើហិង្សា និងអស្ថិរភាពអស់រយៈពេលជាច្រើនឆ្នាំ ប្រទេសហៃទីកំពុងចូលដល់ដំណាក់កាលថ្មីនៃភាពចលាចលនយោបាយក្នុងរយៈពេលប៉ុន្មានថ្ងៃ មុនពេលបញ្ចប់អាណត្តិជាផ្លូវការសម្រាប់ក្រុមប្រឹក្សាអន្តរកាលប្រធានាធិបតីរបស់ប្រទេសនេះ នៅថ្ងៃទី ០៧ ខែកុម្ភៈ។

អំពើហិង្សាដែលបង្កឡើងដោយក្រុមជនអន្ធពាលបានបង្ខំឲ្យនាយករដ្ឋមន្ត្រីមុន គឺលោក Ariel Henry លាលែងពីតំណែងនៅឆ្នាំ ២០២៤ ហើយប្រទេសនេះ មិនបានរៀបចំការបោះឆ្នោត ចាប់តាំងពីឆ្នាំ ២០១៦ ដោយអាជ្ញាធររដ្ឋាភិបាលដួលរលំនៅក្នុងតំបន់ភាគច្រើននៃប្រទេសនេះ ដែលនាំឲ្យមានវិបត្តិសន្តិសុខ សុខភាព និងសេដ្ឋកិច្ច កើតឡើងក្នុងពេលជាមួយគ្នា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        205
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        245
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm