អ្នកជំនាញ៖ វិស័យដឹកជញ្ជូនឆ្នាំ២០២៦នេះ នឹងបន្តនិន្នាការល្អ គាំទ្រ​ការ​ងើប​ឡើង​នៃ​អនុវិស័យ​ផ្សេង​ៗ

2026/02/04 11:35:49 pm        469

អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន រំពឹងថា វិស័យដឹកជញ្ជូនក្នុងឆ្នាំ២០២៦នេះ នឹងបន្ត​មាន​និន្នាការ​ល្អ គាំទ្រដោយការងើបឡើងនៃ អនុវិស័យមួយចំនួន ក៏ដូចជាលំហូរនៃការវិនិយោគ ដែល​នឹង​រុញ​ច្រាន​ដល់​សកម្មភាពការរីកចម្រើន នៃខ្សែវាក់ផលិតកម្មក្នុងស្រុក គាំទ្រដល់ទីផ្សារនៃការនាំចេញ។

ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី សមាជិកទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា និងជា​អនុ​ប្រធាន​សមាគម​ភស្ដុភារ​កម្ម​កម្ពុជា លើកឡើង ក្នុងកិច្ចជាមួយក្រុមសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាព​នៃ​វិស័យ​ដឹក​ជញ្ជូននេះថា ទាក់ទងការដឹកជញ្ជូនក្នុងឆ្នាំ២០២៥ ទោះបីកម្ពុជាជួប បញ្ហា ការដំឡើង​អត្រា​ពន្ធ​បដិការ​ពី​សហរដ្ឋអាមេរិក និងជម្លោះព្រំដែនដែលបង្កដោយភាគីថៃ និងមានការបិទ​ខ្ទប់​រវាង​ប្រទេស​ទាំង​ពីរ ក៏សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក នៅតែបន្តងើបឡើងយ៉ាងល្អប្រសើរ បានគាំទ្រ​ដល់​វិ​​ស័យដឹកជញ្ជូន នៅក្នុងប្រតិបត្តិការអាជីវកម្មទៅ ដោយរលូន។

ឧកញ៉ាបណ្ឌិត បន្តថា ចំណែកទាក់ទងវិស័យដឹកជញ្ជូនក្នុងឆ្នាំ២០២៦នេះ នឹងបន្ត​ក្នុង​ប្រតិបត្តិ​ការ​​សេវាដឹកជញ្ជូនល្អប្រសើរ ជាពិសេសការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវអាកាស បន្ទាប់​ពី​កម្ពុជា​បា​ន​​បើកជាផ្លូវការ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ, ជាពិសេស ការទទួល​លំហូរ​វិនិយោគ​នៅ​ឆ្នាំ​២០២៥​ មកបង្កើតរោងចក្រ សហគ្រាសក្នុងស្រុក គឺជាការជួយគាំទ្រ​ដល់​ការ​រីក​លូត​លាស់​ក្នុង​ខ្សែ ច្រវាក់ផលិតកម្ម ដែលនឹងរុញច្រាន់ដល់សេវានៃការដឹកជញ្ជូនអាចមានភាពកាន់តែសកម្ម ដើម្បី​រួម​ចំណែកដល់ចលនាការនៃចន្ទល់ សេដ្ឋកិច្ចជាតិ។

សូមបញ្ជាក់ថា ជុំវិញវិស័យដឹកជញ្ជូននេះ បើយោងតាម​ច្បាប់​ស្តីពី​ហិរញ្ញ​វត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០២៦ វិស័យសេវាកម្មបានព្យាករ ថា នឹងមានកំណើនទាបក្នុងរង្វង់ ៣,៧% ដោយសារ​ការ​រំពឹង​ទុក​នៃការអូសបន្លាយផលប៉ះពាល់ពីការបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ នៃអនុវិស័​យចន្ទល់​កំណើន​សំខាន់ៗមួយចំនួនដូចជា អនុវិស័យបដិសណ្ឋារកិច្ច និងសេវាកម្មម្ហូបអាហារ (ទេសចរណ៍​), លក់ដុំ-រាយ, ហិរញ្ញវត្ថុ និងធានារ៉ាប់រង។ ចំណែកអនុវិស័យដឹកជញ្ជូននិងស្តុក បើទោះបីមានកំណើនថមថយបន្តិចក្នុងឆ្នាំ២០២៦ ក៏កំណើនក្នុង រយៈពេលមធ្យមខាងមុខ នៅបន្តរក្សាបាននិន្នាការកើនឡើង ដោយសារការបន្តងើបវិញនៃអនុវិស័យគាំទ្រមួយចំនួនដូចជា អនុវិស័យ កាត់ដេរនិងមិនមែនកាត់ដេរ គួបផ្សំនឹងការបន្តកើនឡើងនៃការដឹកជញ្ជូនបញ្ញើរហ័សក្នុងស្រុក៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        110
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        217
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        206

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm