អង់គ្លេស និងអាមេរិក ទទួលស្គាល់ភាពសំខាន់នៃមូលដ្ឋានទ័ពអាកាស Chagos ក្រោយលោក Trump រិះគន់

2026/02/05 12:28:15 am        72

វិមាន Downing Street កាលពីថ្ងៃអង្គការ (ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦) បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer និងប្រធានាធិបតីអាមេរិក លោក Donald Trump បានទទួលស្គាល់ពី «សារៈសំខាន់ជាយុទ្ធសាស្ត្រ» នៃមូលដ្ឋានទ័ពអាកាសសហរដ្ឋអាមេរិក-ចក្រភពអង់គ្លេស នៅក្នុងប្រជុំកោះ Chagos ហើយនឹងធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីធានាប្រតិបត្តិការរបស់វា។

កាលពីខែមករា លោក Trump បានរិះគន់កិច្ចព្រមព្រៀងឆ្នាំ២០២៥ របស់ចក្រភពអង់គ្លេស ដើម្បីប្រគល់អធិបតេយ្យភាពនៃប្រជុំកោះនេះឲ្យទៅម៉ូរីស ក្នុងនោះរួមទាំងកោះ Diego Garcia ដែលមានមូលដ្ឋានទ័ពរបស់ប្រទេសទាំង២ ផងដែរ ដោយចាត់ទុកថា ជាទង្វើនៃ «ភាពទន់ខ្សោយទាំងស្រុង» និង «ការមិនគិតគូរឲ្យបានដិតដល់សោះ»។

វិមាន Downing Street បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Trump និងលោក Starmer បាននិយាយកាលពីថ្ងៃទី៣ ខែកុម្ភៈ ដោយបានយល់ស្របគ្នាថា រដ្ឋាភិបាលរបស់ពួកលោក នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីធានាប្រតិបត្តិការនាពេលអនាគតរបស់មូលដ្ឋាននេះ ហើយនឹងលើកឡើងម្តងទៀតក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ថា លោក Starmer មកពីគណបក្សការងារ បានបង្កើតទំនាក់ទំនងដ៏រឹងមាំ ជាមួយលោក Trump មកពីគណបក្សសាធារណរដ្ឋ ដោយបានក្លាយជាមេដឹកនាំដំបូងគេដែលធានាបាននូវកិច្ចព្រមព្រៀងបន្ថយអត្រាពន្ធមួយចំនួន ប៉ុន្តែវាត្រូវបានរង្គោះរង្គើដោយការមិនចុះសម្រុងគ្នា ជុំវិញមហិច្ឆតារបស់លោក Trump ក្នុងការទិញកោះ Greenland និងភាពចម្រូងចម្រាស ពាក់ព័ន្ធនឹងប្រជុំកោះ Chagos៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        45
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        46
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល

2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm