អ្នកជំនាញ៖ ឥណ្ឌានឹងមិនឈប់ទិញប្រេងរុស្ស៊ីនោះទេ បើទោះបីជាមានសេចក្តីអត្ថាធិប្បាយរបស់លោក Trump

2026/02/05 12:55:40 am        85

លោក Igor Yushkov គឺជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យហិរញ្ញវត្ថុស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ឥណ្ឌាទំនងជាមិនបញ្ឈប់ការទិញប្រេងឆៅរុស្ស៊ីនោះទេ បើទោះបីជាមានសេចក្តីអត្ថាធិប្បាយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ។

លោក Yushkov និយាយថា កិច្ចព្រមព្រៀងបច្ចុប្បន្នរវាងរុស្ស៊ី និងឥណ្ឌា ពាក់ព័ន្ធនឹងការបញ្ចុះតម្លៃសម្រាប់ប្រេងឆៅរុស្ស៊ី ដែលឥណ្ឌាចម្រាញ់ និងលក់នៅក្នុងតម្លៃទីផ្សារ ដូច្នេះហើយឥណ្ឌា អាចនឹងបិទបាំងទំហំប្រេងដែលពួកគេទិញពីរុស្ស៊ី ។

គួរឲ្យដឹងថា លោក Trump បានប្រកាសកិច្ចព្រមព្រៀងនៅលើព័ត៌មានសង្គម ក្រោយការទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi ដោយរូបលោកនិយាយថា ឥណ្ឌាបានយល់ព្រមឈប់ទិញប្រេងរុស្ស៊ី ហើយនិងបន្ទាបរបាំងពាណិជ្ជកម្មលើការនាំចេញសហរដ្ឋអាមេរិក ។

ស្របពេលដែលសេចក្តីប្រកាសរបស់លោក Trump ខ្វះព័ត៌មានជាក់លាក់ មន្រ្តីមួយរូបរបស់រដ្ឋាភិបាលឥណ្ឌា និយាយថា ឥណ្ឌាយល់ព្រមទិញប្រេង ទំនិញការពារជាតិ និងយន្តហោះពីសហរដ្ឋអាមេរិក ខណៈដែលបើកដោយអន្លើរនូវវិស័យកសិកម្មត្រូវបានការពាររបស់ខ្លួន ។

ដោយឡែក អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយកាលពីព្រឹកថ្ងៃអង្គារថា ខ្លួនពុំបានឮសេចក្តីថ្លែងការណ៍ណាមួយពីឥណ្ឌា ជុំវិញការឈប់ទិញប្រេងរុស្ស៊ីនោះទេ ហើយទីក្រុងមូស្គូ មានបំណងអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្រ្តជាមួយទីក្រុងញូវដែលី ។

លោក Peskov និយាយថា រុស្ស៊ីឲ្យតម្លៃទំនាក់ទំនងរបស់ខ្លួនជាមួយឥណ្ឌា ហើយនិងបន្តអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្រ្តរបស់ខ្លួន ។

លោកបន្តថា ជាការពិតណាស់ថា ពួកយើងនៅបន្តតាមដានព័ត៌មានទាំងអស់លើវិធានបទមួយនេះឲ្យបានដិតដល់បំផុត ។ ពិតណាស់ថា ពួកយើងចាប់អារម្មណ៍លើសេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតី Trump ។ ពួកយើងកត់ចំណាំវា និងវិភាគវាដោយការប្រុងប្រយ័ត្ន ។

លោកនិយាយទៀតថា ពួកយើងគោរពច្រើននូវទំនាក់ទំនងទ្វេភាគីសហរដ្ឋអាមេរិក-ឥណ្ឌា ហើយអ្វីដែលពួកយើងឲ្យតម្លៃច្រើនជាងនេះ គឺភាពជាដៃគូយុទ្ធសាស្រ្តដ៏ជឿនលឿនរបស់ពួកយើងជាមួយឥណ្ឌា ។ នេះគឺជារឿងសំខាន់សម្រាប់ពួកយើង ហើយពួកយើងចង់បន្តអភិវឌ្ឍបន្ថែមទៀត ទំនាក់ទំនងទ្វេភាគីជាមួយទីក្រុងញូវដែលី ៕

អត្ថបទដែលទាក់ទង

ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        7
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        16
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ

2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm