ជនប៉ាឡេស្ទីនជួបជុំគ្នាគ្រួសារនៅមន្ទីរពេទ្យ Nasser ស្ថិតក្នុងតំបន់ហ្កាហ្សា បង្ហាញពីអារម្មណ៍មិននឹកស្មានដល់របស់ពួកគេ

2026/02/05 01:40:03 am        68

ជនប៉ាឡេស្ទីនបានជួបជុំគ្នានៅក្នុងទីក្រុង Khan Younis ស្ថិតក្នុងតំបន់ហ្កាហ្សា ដើម្បីស្វាគមន៍សាច់ញាតិវិលត្រឡប់មកវិញរបស់ពួកគេ ដែលបានធ្វើដំណើរមកដល់នៅព្រឹកថ្ងៃពុធនេះ នៅមន្ទីរពេទ្យ Nasser ក្រោយអ៊ីស្រាអែលបើកច្រកឆ្លងកាត់ព្រំដែនឡើងវិញ គឺជាជំហានដ៏សំខាន់មួយក្នុងបទឈប់បាញ់ដែលមានគោលដៅបញ្ចប់សង្រ្គាម បើទោះបីជាមានការរឹតត្បិតការចេញ-ចូលក៏ដោយ ។

ក្រោយជួបជុំគ្រួសារវិញ អ្នកនាង Farida Barbakh ដែលជាអ្នកវិលត្រឡប់មកកាន់តំបន់ហ្កាហ្សាវិញនោះនិយាយថា នាងមិនអាចជឿបានទាល់តែសោះ នាងពិតជាមានអារម្មណ៍រំភើបចិត្តខ្លាំងណាស់ ។

ចំណែកឯលោក Youssef Tahla គឺជាជនប៉ាឡេស្ទីនមួយរូបទៀតនិយាយដែរថា ថ្ងៃនេះ លោកបានវិលត្រឡប់មកជួបជុំជាមួយកូនៗរបស់លោកវិញ ក្រោយរយៈពេល ២ឆ្នាំ អរគុណព្រះ ។ 

លោកបន្តថា កូនៗរបស់លោកបានចាកចេញពីតំបន់ហ្កាហ្សាអស់រយៈពេលជិត ២ឆ្នាំមកហើយ ដោយសារសង្រ្គាម ហើយថ្ងៃនេះ អរគុណព្រះ ចុងក្រោយលោកអាចជួបពួកគេម្តងទៀតបាន ។

ច្រកឆ្លងកាត់ព្រំដែន Rafah ដែលជាច្រកចេញ-ចូលតែមួយគត់សម្រាប់ពលរដ្ឋជាង ២លាននាក់នៅក្នុងតំបន់ហ្កាហ្សា បានបិទភាគច្រើននៅក្នុងសង្រ្គាមមួយនេះ ។ ច្រកមួយនេះត្រូវបើកឡើងវិញនៅក្នុងដំណាក់កាលទី ១នៃបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលបានព្រមព្រៀងគ្នា កាលពីខែតុលា ឆ្នាំមុន ។

ពលរដ្ឋហ្កាហ្សាប្រហែល ២ម៉ឺននាក់ សង្ឃឹមថានឹងចាកចេញដើម្បីទៅព្យាបាលនៅក្រៅប្រទេស ។ បើទោះបីការបើកច្រកឆ្លងកាត់ព្រំដែន មានការយឺតយ៉ាវយ៉ាងណាក្តី ភាគច្រើននៃពួកគេនិយាយថា ជំហាននេះ បាននាំមកនូវភាពធូស្បើយច្រើនសម្រាប់ពួកគេ ។

យោងតាមប្រភពពីអេហ្ស៊ីប បានឲ្យដឹងថា ជនប៉ាឡេស្ទីន ៥០នាក់ ត្រូវបានគេរំពឹងថា នឹងឆ្លងកាត់ច្រកព្រំដែន ដើម្បីចូលទៅក្នុងតំបន់ហ្កាហ្សា ដោយចេញពីអេហ្ស៊ីប ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        33
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm