លី​គ​ចុង​សប្ដាហ៍​នេះ​រំកិល​ទៅ​ប្រកួត​ដើម​សប្ដាហ៍​ក្រោយ ខណៈ​វិសាខា​ប៉ះ​ព្រះខ័ន​រាជ​ស្វាយរៀង​ត្រូវ​លើក​ពេល​

2021/04/27 09:59:58 am        148

បាល់ទាត់៖ ​ការប្រកួត​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ឬ​លី​គ​កំពូល​កម្ពុជាសប្ដាហ៍​ទី​៣ ដែល​គ្រោង​ប្រកួត​នា​ថ្ងៃទី​២០-២១ ខែមីនា​ចុង​សប្ដាហ៍​នេះ ត្រូវបាន​រំកិល​ទៅ​ប្រកួត​នា​ថ្ងៃទី​២៣-២៤ ខែមីនា​ដើម​សប្ដាហ៍​ក្រោយ​វិញ​ហើយ លើកលែងតែ​ជំនួប​ធំ​ប្រចាំ​សប្ដាហ៍រវាង​ក្រុម​វិសាខា និង​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ដែល​ត្រូវបាន​លើក​ពេល​ទៅ​ប្រកួតនា​ខែឧសភា ឆ្នាំ​២០២១ ខាងមុខ។​

​យោងតាម​ការជូនដំណឹង​ របស់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​-CNCC ជុំវិញ​ការផ្លាស់ប្ដូរ​កាលវិភាគ​ប្រកួត​លី​គសប្ដាហ៍​ទី​៣ ទៅ​ដើម​សប្ដាហ៍​ក្រោយគឺ​ដោយសារ​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា ត្រូវ​សម្រាកបន្ទាប់ពី​ទទួលបាន​ការចាក់​វ៉ាក់សាំង​ ការពារ​ជំងឺ​កូ​វីដ​-១៩ ក្រោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរា​ជាណាចក្រ​កម្ពុជាកាលពីពេល​ថ្មីៗកន្លងទៅ តាមរយៈ​ក្រុមការងារ​វ៉ាក់សាំងនៃ​ក្រសួងការពារជាតិ និង​ស្នើសុំ​ដោយ​គណៈកម្មាធិការ​ជាតិ CAMSOC។​ ដោយឡែក​ការប្រកួត​ដ៏​ជក់ចិត្តរវាង​វិសាខា ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង ដែល​អ្នកគាំទ្រ​ទន្ទឹងរង់ចាំ​ទស្សនា ត្រូវ​បាក​ពេល​ទៅ​ប្រកួតនា​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២១ ខាងមុខ តាម​ការស្នើរ​សុំ​របស់​ក្លិប​បាល់ទាត់​វិសាខា ដ្បិត​ពួកគេត្រូវយក​សំណាក​ធ្វើតេស្ដ​រក​ជំងឺ​កូ​វីដ​-១៩ លើក​ទី​២ នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១ ។ អាស្រ័យហេតុនេះ គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា ក៏បាន​ឯកភាព​តាម​សំណើរ​របស់​ក្រុម​ជើងឯក​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២០ ហើយ​បានសម្រេច​កែ​សម្រួល​​កាល​បរិច្ឆេទ​ប្រកួត​ថ្មី​តែម្ដង។​

​នេះ​គឺជា​ប្រកួត​ទី​២ ហើយដែល​ក្លិប​បាល់ទាត់​វិសាខា បានស្នើ​លើក​ការប្រកួតបន្ទាប់ពី​ប្រកួត​បើក​រដូវ​កាល​ថ្មី ស្មើ​ក្រុម​ភ្ញៀវ​កងយោធពល​ខេមរភូមិន្ទ ០-០ ពោលគឺ​ប្រកួត​សប្ដាហ៍​ទី​២ ដែល​វិសាខាគ្រោង​ជួប​ក្រុម​អគ្គិសនី​កម្ពុជា ក៏ត្រូវ​បាន​លើក​ទៅ​ប្រកួត​នា​ថ្ងៃទី​២០ ខែមេសា​ផងដែរ។ ការលើក​ពេលនេះដោយសារ​កីឡដ្ឋាន​ព្រី​នស៍របស់​វិសាខា ធ្លាប់មាន​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ទៅ​ទីនោះ ហើយ​ឈានដល់​ការធ្វើ​តេស្ដ​សំណាក​បុគ្គលិក និង​កីឡាករ​ទាំងអស់ តែ​លទ្ធផល​តេស្ដ​លើក​ទី​១ កាលពី​ថ្ងៃទី​០៩-​មីនា គឺ​អវិជ្ជមាន​ទាំងអស់ ១៦៦​នាក់។​ ដូច្នេះ​មានន័យថា ការប្រកួត​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជាសប្ដាហ៍​ទី​៣ នា​ដើម​សប្ដាហ៍​ក្រោយគឺ​នៅសល់ ៥​ប្រកួត៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm