អ៊ុយក្រែន និងរុស្ស៊ី ចាប់ផ្តើមកិច្ចចរចាសន្តិភាពជុំទី២ សម្របសម្រួលដោយអាមេរិក នៅទីក្រុង Abu Dhabi

2026/02/05 01:58:02 am        101

អ្នកចរចារបស់ប្រទេសអ៊ុយក្រែន និងរុស្ស៊ី បានចាប់ផ្តើមកិច្ចចរចាជុំទី២ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក នៅទីក្រុង Abu Dhabi ប្រទេសអេមីរ៉ាតអារ៉ាប់រួម នៅថ្ងៃពុធ (ទី៤ ខែកុម្ភៈ ទី២០២៦) នេះ ដោយព្យាយាមជំរុញដល់កិច្ចប្រឹងប្រែង ដើម្បីបញ្ចប់ជម្លោះដ៏ធំបំផុតរបស់អឺរ៉ុប គិតចាប់តាំងពីសង្គ្រាមលោកលើកទី២។

កិច្ចប្រជុំត្រីភាគីរយៈពេល ២ថ្ងៃ បានកើតឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា រុស្ស៊ីបានកេងចំណេញពីបទឈប់បាញ់ថាមពលដែលគាំទ្រដោយសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន ដើម្បីស្តុកគ្រាប់រំសេវ ដោយបានវាយប្រហារអ៊ុយក្រែន ជាមួយនឹងមីស៊ីលបាលីស្ទិក ក្នុងចំនួនដ៏ច្រើនបំផុត កាលពីថ្ងៃអង្គារ។

អ្នកចរចាជាន់ខ្ពស់របស់អ៊ុយក្រែន លោក Rustem Umerov បានឲ្យដឹងនៅលើកម្មវិធីផ្ញើសារ Telegram ថា៖ «ការចរចាជុំមួយទៀត បានចាប់ផ្តើមហើយ នៅទីក្រុង Abu Dhabi។ ដំណើរការចរចា បានចាប់ផ្តើមក្នុងទម្រង់ត្រីភាគី ដែលមានអ៊ុយក្រែន សហរដ្ឋអាមេរិក និងរុស្ស៊ី។

ជាមួយគ្នានេះ លោក Umerov បានបន្ថែមថា ក្រុមចរចាក៏នឹងជួបគ្នាជាក្រុមដាច់ដោយឡែកពីគ្នា ដើម្បីពិភាក្សាអំពីយន្តការចរចាជាក់លាក់ ហើយបន្ទាប់មកនឹងបន្តដោយកិច្ចប្រជុំរួមគ្នា ដើម្បីធ្វើឲ្យជំហរត្រូវគ្នា៕

ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានជំរុញទាំងទីក្រុងគីវ និងមូស្គូ ឲ្យស្វែងរកការស្រុះស្រួលមួយ ដើម្បីបញ្ចប់ជម្លោះរយៈពេល ៤ឆ្នាំ ដែលបង្កឡើងដោយការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ប៉ុន្តែភាគីទាំង២ នៅតែមានគំនិតខ្វែងគ្នាយ៉ាងខ្លាំង ជុំវិញចំណុចសំខាន់ៗ ទោះបីជាបានធ្វើការចរចាជាច្រើនជុំជាមួយមន្ត្រីអាមេរិកក៏ដោយ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        14
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        14
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm