លោក ស៊ី និងលោក ពូទីន សាទរទំនាក់ទំនង អំឡុងការជជែកទូរសព្ទ ខណៈសង្គ្រាមអ៊ុយក្រែនជិតដល់ខួប

2026/02/05 03:18:26 am        84

លោកប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) និងលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បានសាទរចំណងទាក់ទងរបស់ប្រទេសទាំង២ ក្នុងអំឡុងពេលជជែកតាមទូរស័ព្ទឃើញរូប (វីដេអូខល) នៅថ្ងៃពុធ (ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ ដែលជាការធ្វើឡើងក្នុងឱកាសខួបលើកទី ៤ នៃសង្គ្រាមរបស់ទីក្រុងមូស្គូ នៅអ៊ុយក្រែន។

នៅក្នុងការផ្សាយតាមទូរទស្សន៍រដ្ឋរុស្ស៊ី អំពីកិច្ចពិភាក្សានេះ លោក ពូទីន បានលើកឡើងថា ទំនាក់ទំនងទីក្រុងមូស្គូ-ប៉េកាំង គឺជាកត្តាស្ថិរភាពដ៏សំខាន់មួយ នៅពេលដែលភាពចលាចលទូទាំងសកលលោកមានសភាពកាន់តែខ្លាំងឡើង។ ចំណែកលោក ស៊ី ដែលបាននិយាយតាមរយៈអ្នកបកប្រែ បានអំពាវនាវឲ្យប្រទេសទាំង២ រៀបចំ «ផែនការដ៏ធំអស្ចារ្យ» ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី ដែលលោកបានបញ្ជាក់ថា កំពុងមានវឌ្ឍនភាពក្នុងទិសដៅដ៏ត្រឹមត្រូវ។

គួរបញ្ជាក់ថា ប្រទេសចិន និងរុស្ស៊ីបានប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្រ «គ្មានដែនកំណត់» ត្រឹមតែប៉ុន្មានថ្ងៃមុនពេលលោក ពូទីន បានបញ្ជូនកងទ័ពរាប់ម៉ឺននាក់ចូលទៅក្នុងប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។ ចាប់តាំងពីពេលនោះមក ចិនបានលេចឡើងក្នុងនាមជាអ្នកទ្រទ្រង់ផ្នែកសេដ្ឋកិច្ច សម្រាប់រុស្ស៊ី ដោយបង្កើនពាណិជ្ជកម្មជាមួយប្រទេសជិតខាងភាគខាងជើងមួយនេះ ខណៈដែលមហាអំណាចលោកខាងលិច បានដាក់ទណ្ឌកម្មខ្លាំងឡើងៗ លើទីក្រុងមូស្គូ។

លោក ស៊ី និងលោក ពូទីន បានជួបគ្នាលើកចុងក្រោយ នៅទីក្រុងប៉េកាំង នៅពេលដែលចិនបានរៀបចំប្រារព្ធព្យុហយាត្រាយោធាដ៏ធំមួយ ក្នុងខែកញ្ញា ឆ្នាំ២០២៥ ដែលក៏មានការចូលរួមផងដែរ ពីសំណាក់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះ លោក ស៊ី បានសង្កត់ធ្ងន់ថា ទំនាក់ទំនងចិន-រុស្ស៊ី បាន «ទប់ទល់នឹងភាពចលាចលអន្តរជាតិ» ហើយបានសន្យាថា នឹងសម្របសម្រួលជាមួយទីក្រុងមូស្គូ ជុំវិញបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូលរបស់ភាគីទាំង២៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        45
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        75
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm